Update៖ កូរ៉េ​ខាង​ជើង បាញ់​ផ្លោងមី​ស៊ី​ល​ប៉ាឡេស្ទីក ចំនួន២គ្រាប់ទៀត!

នៅថ្ងៃចន្ទនេះ កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង ដែល​សង្ស័យថាជាមីស៊ីប៉ាឡេស្ទីកចំនួន២គ្រាប់។
-នេះ​បើ​តាម​ការ​អះអាង របស់​ប្រធាន​បុគ្គលិក រួម​របស់​កូរ៉េ​ខាង​ត្បូង។

សារព័ត៌មាន Yonhap ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បានរាយការណ៍ថា មន្ត្រីនោះបាននិយាយថា ទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះកាំជ្រួចផ្លោង មិនស្គាល់អត្តសញ្ញាណ២គ្រាប់ ឆ្ពោះទៅទិសខាងកើត។

ការ​បាញ់​បង្ហោះ​កាំជ្រួចនេះដែរ កើត​មាន​ឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង អាមេរិក និង​ជប៉ុន​បាន​បញ្ចប់​សមយុទ្ធ​យោធា​ទាំង​អស់ រយៈពេល​បី​ថ្ងៃ​នៅ​ឧបទ្វីប​កូរ៉េ។

ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​កាំជ្រួច​ស្រដៀង​គ្នា កាលពី​បួន​ថ្ងៃ​មុន ដោយ​ហៅ​វា​ថា ជា​ការ​សាកល្បង​ជោគជ័យ ដែល​ពាក់ព័ន្ធ​នឹង​កាំជ្រួច ដែល​មាន​ក្បាល​គ្រាប់​ច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *