រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល Bezalel Smotrich បានគំរាមកាលពីថ្ងៃចន្ទថា៖ អ៊ីស្រាអែលនឹងបង្កើតការតាំងទីលំនៅថ្មីជាថ្នូរ នឹងប្រទេសណាដែលទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋ។
ពោលគឺ សម្រាប់គ្រប់ប្រទេសដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាឯកតោភាគី ។
ដោយថាអ៊ីស្រាអែល នឹងបង្កើតទីក្រុងថ្មីមួយ (ការតាំងទីលំនៅ) ហើយដូច្នេះនាំមកនូវការដួលរលំនៃគំនិតវង្វេងស្មារតី នៃការបង្កើតរដ្ឋប៉ាឡេស្ទីន។
ដែលនឹងបង្កគ្រោះថ្នាក់ដល់អត្ថិភាពនៃរដ្ឋអ៊ីស្រាអែល កាសែត Israeli daily Haaretz ដកស្រង់សម្តីលោក Smotrich ប្រាប់សន្និសីទសារព័ត៌មាន។
លោក Smotrich ដែលជាប្រធានគណបក្ស Zionism សាសនាជ្រុលនិយមបាននិយាយថា ការសម្រេចចិត្ត កាលពីសប្តាហ៍មុនក្នុងការធ្វើឱ្យស្របច្បាប់នូវទីតាំងតាំងទីលំនៅចំនួនប្រាំ ។
គឺជា ការឆ្លើយតបទៅនឹងការទទួលស្គាល់ជាឯកតោភាគី នៃប្រទេសចំនួនប្រាំ នៃប៉ាឡេស្ទីនជារដ្ឋមួយ។
កាលពីសប្តាហ៍មុន គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានអនុម័តជំហានដែលស្នើឡើងដោយ Smotrich ក្នុងគោលបំណង ធ្វើឱ្យស្របច្បាប់ ទីតាំងតាំងទីលំនៅចំនួនប្រាំនៅតំបន់ West Bank ។
ក្នុងរយៈពេលពីរខែកន្លងមកនេះ អេស្ប៉ាញ អៀរឡង់ ន័រវេស ស្លូវេនី និងអាមេនី បានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ ។
ក្នុងសកម្មភាពមួយ ដែលធ្វើឱ្យទីក្រុង Tel Aviv មានការខឹងសម្បារ ដែលបានប្តេជ្ញាចាត់វិធានការប្រឆាំងនឹងប្រទេសទាំងនេះ។
គួរបញ្ជាក់ថា៖ ទីតាំងតាំងទីលំនៅ គឺជាសហគមន៍តូចៗ ដែលបង្កើតឡើងដោយអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលខុសច្បាប់នៅលើដីឯកជនប៉ាឡេស្ទីន ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអ៊ីស្រាអែល៕