Breaking៖ ហាម៉ាស ប្រគល់ចំណាប់ខ្មាំងចំនួន២០នាក់ឲ្យទៅអ៊ីស្រាអែលវិញ!

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហាម៉ាស ប្រកាសថាខ្លួនបានប្រគល់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ២០ នាក់ ឲ្យអាជ្ញាធរអ៊ីស្រាអែលវិញ បន្ទាប់ពីការចរចាបានសម្រេចក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ដែលដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
ប្រភពពីសារព័ត៌មានBBC។

ចំណាប់ខ្មាំងទាំងនេះ ត្រូវបានចាប់ខ្លួននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលវាយប្រហាររបស់ហាម៉ាស។ ក្នុងចំណោមពួកគេ មានបងប្អូនភ្លោះ Ziv និង Gali Berman ដែលរូបថតរបស់ពួកគេបានត្រូវចេញផ្សាយនៅហ្គាហ្សា នៅព្រឹកថ្ងៃចន្ទនេះ។

ជាថ្នូរនឹងការបញ្ចេញចំណាប់ខ្មាំង អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ២៥០ នាក់ និងអ្នកជាប់ឃុំប្រមាណ ១,៧០០ នាក់ ដូចបានព្រមព្រៀងក្នុងដំណាក់កាលដំបូងនៃផែនការសន្តិភាពរបស់លោក Trump។

កាលពីព្រឹកនេះ ទីក្រុង Tel Aviv មានទិដ្ឋភាពរំភើបនៃការសប្បាយរីករាយ និងការចាប់អារម្មណ៍ខ្លាំង ពេលដែលក្រុមអ្នកគាំទ្រចូលរួមស្វាគមន៍ចំណាប់ខ្មាំងដែលត្រឡប់មកដល់។ ទោះជាយ៉ាងណា អ្នកសង្កេតការណ៍នយោបាយបានព្រមានថា ដំណាក់កាលបន្ទាប់នៃផែនការសន្តិភាពនៅតែពិបាកទស្សន៍ទាយ និងត្រូវការការតាមដានយ៉ាងជិតស្និទ្ធពីភាគីទាំងអស់៕

Leave a Reply

Your email address will not be published. Required fields are marked *