Update៖ ហូឡង់ នឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន!

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren បានប្រកាសកាលពីថ្ងៃទី១ ខែកក្កដាថា៖ ប្រទេសហូឡង់ បានអនុម័តក្នុងការនាំយន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន។

ប្រទេសហូឡង់ បានសន្យាថា នឹងបញ្ជូនយន្តហោះចម្បាំង 24 គ្រឿងដែលផលិត ដោយសហរដ្ឋអាមេរិកជំនាន់ទី 4 របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន ។
ខណៈដែលទីក្រុង Kyiv ស្វែងរកការពង្រឹងកងកម្លាំងអាកាសរបស់ខ្លួន។
ដាណឺម៉ាក បែលហ្ស៊ិក និងន័រវេស បានសន្យាថា នឹងមានយន្តហោះ F-16 បន្ថែម។

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោកស្រី Kajsa Ollongren បានបញ្ជាក់នៅក្នុងលិខិតមួយផ្ញើ ជូនសភាជាតិ នៅមុនរដ្ឋាភិបាលអន្តរកាលមួយត្រូវបានបង្កើតឡើង នៅថ្ងៃអង្គារ សប្ដាហ៍នេះ ។
ក្រោយការចរចាបង្កើតរដ្ឋាភិបាលចម្រុះចាប់តាំងពីការបោះឆ្នោតតាំងពីឆ្នាំមុនមក ថាការអនុញ្ញាតជាពិសេសដើម្បីប្រគល់យន្ដហោះចម្បាំងទៅឱ្យអ៊ុយក្រែន ត្រូវបាន អនុម័តរួចរាល់ហើយ។

ទោះជាយ៉ាងណា លោកស្រី មិនបានបញ្ជាក់ថា តើនឹងមានយន្ដហោះចម្បាំង F-16 ប៉ុន្មានគ្រឿងត្រូវប្រគល់ ឬក៏ថាតើនៅពេលណាទើបយន្ដហោះចម្បាំងទាំងនោះ ត្រូវបានប្រគល់ទៅដល់ដៃអ៊ុយក្រែននោះទេ ក្រោមហេតុផលសន្តិសុខ៕

Leave a Reply

Your email address will not be published. Required fields are marked *