រថយន្តដឹកត្រី បេីកចុះពីលើស្ពានអាកាសដាច់កង់ក្រឡាប់ ចាក់ត្រីចោលពេញផ្លូវ!

(ភ្នំពេញ)៖​ រថយន្តធុនធំ១គ្រឿង ដឹកត្រី បើកចុះពីលេីស្ពានអាកាសកប់ស្រូវ(វិថីឈ្នះ​ឈ្នះ)ស្រាប់តែបែកកង់ម្ខាងក្រឡាប់ ចាក់ត្រីចោលរេលពេញផ្លូវ…!។

ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៦ និង៥០នាទីព្រលប់​ ថ្ងៃទី១​ ខែកក្កដា​ ឆ្នាំ​២០២៤​ នៅលេីស្ពានអាកាសកប់ស្រូវ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឱ្យរថយន្តធុនធំ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3B 2812 ដឹកត្រីពេញ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ ក្នុងទិសដៅពីត្បូងទៅជេីងឡេីងលេីងស្ពានអាកាសកប់ស្រូវកែងផ្លូវជាតិលេខ៤​ បំណងឆ្ពោះទៅវិថីឈ្នះឈ្នះ​ ។
ខណៈចុះជិតផុតទៅហេីយស្រាប់តែដាច់កង់ខាងក្រោយផ្នែកខាងស្តាំធ្វេីឱ្យរថយន្តក្រឡាប់គងលេីបង្កាន់ដៃស្ពានចាក់ត្រីចោលចុះមកក្រោមរាយប៉ាយពេញផ្លូវតែសំណាងមិនមានមនុស្សរងរបួសនោះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុរាយការណ៍ទៅជំនាញមកធ្វេីការវាស់វែងស្ទូចរថយន្តខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក៕

Leave a Reply

Your email address will not be published. Required fields are marked *