(កណ្ដាល)៖ យើងដឹងហើយថាបុគ្គល ផែង វណ្ណៈ ចាងហ្វាងការផ្សាយ Pheng Vannak News បានប្ដឹងលោក ប៉ូ ចាន់នី អ្នកសារព័ត៌មាន(សាន្តព្រហ្ម)ចូលអយ្យការ អមសាលាដំបូងខេត្តកណ្ដាល ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ដោយពេលដាក់ពាក្យបណ្ដឹងនោះ ផែង វណ្ណៈ បានប្រកាសជាសាធារណៈថា ខ្លួនមានចំណេះដឹងខ្ពង់ខ្ពស់ និងយល់ដឹងអំពីផ្លូវច្បាប់ច្បាស់លាស់…!។
ក្នុងនោះបើរូបលោក ប្ដឹងបុគ្គលណាម្នាក់ហើយ គឺបុគ្គលនោះ មិនអាចរួចខ្លួន ឬគេចផុតពីគុកបានឡើយ..!។
ទន្ទឹមនិងនោះ ផែង វណ្ណៈ ក៏បានប្រកាសហ៊ានភ្នាល់កាត់ដៃខ្លួនឯងចោលទៀតផង…!។
-ប្រសិនបើរូបលោក ប្ដឹងចាត់វិធានការលើឈ្មោះ ប៉ូ ចាន់នី រួមនិងអ្នកសារព័ត៌មានមួយចំនួនទៀត មិនសមប្រកបតាមបំណងប្រាថ្នារបស់ខ្លួន ឬឈ្មោះ ប៉ូ ចាន់នី រួចខ្លួនមិនជាប់ពន្ធនាគារ..!។
-ទោះជាយ៉ាងនោះក្ដី បើគិតមកដល់ពេលនេះ គឺរយៈពេល០៨ខែហើយ ដែល ផែង វណ្ណៈ បានដាក់ពាក្យបណ្ដឹង និងប្រកាសកាត់ដៃចោល..!។
-ធ្វើឱ្យមជ្ឈដ្ឋានអ្នកច្បាប់មើលឃើញថា បុគ្គល ផែង វណ្ណៈ ហាក់ចាញ់ការភ្នាល់ និងខកបំណងប្រាថ្នា…!។
ព្រោះថា ខ្លួនប្ដឹងចំនួន២បទល្មើស.ហើយតុលាការចោទប្រកាន់លោក ប៉ូ ចាន់នី ចំនួន១បទល្មើស ដែលជាបទ(លហុ).នឹងពុំមានការឃុំខ្លួនទៀតផង….!។
-នេះបើយោងតាម ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ ចុះកាលបរិច្ឆេទ នៅថ្ងៃទី២៦.០៦.២០២៤ ហើយត្រូវជម្រះ នៅថ្ងៃទី១១.០៧.២០២៤ ខាងមុខ..!។
-ក្នុងរឿងនេះមានដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ផែង វណ្ណៈ ភេទប្រុសអាយុ៥៤ឆ្នាំ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាចាងហ្វាងការផ្សាយ Pheng Vannak News។
-រីឯត្រូវចោទឈ្មោះ ប៉ូ ចាន់នី ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល មុខរបរសារព័ត៌មាន និងមានរហ្សនាម«ស្អែកស្លាប់ស្អែកស្លាប់»។
-ទាក់ទិនបណ្ដឹងមួយនេះ មជ្ឈដ្ឋានអ្នកច្បាប់រួមនិងអ្នកសារព័ត៌មានរាប់សិបនាក់ បានលើកឡើងដូចៗគ្នាថា កាលដែលតុលាការខេត្តកណ្ដាល មិនចោទប្រកាន់លោក ប៉ូ ចាន់នី ពីបទ”ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”ជារឿងត្រឹមត្រូវតាមនីតិវិធី!។
ព្រោះថា អង្គហេតុជាក់ស្ដែង នៃការបង្ហោះរបស់លោក ប៉ូ ចាន់នី ដែលធ្វើការចោទប្រកាន់ទៅលើបុគ្គល ផែង វណ្ណៈ គឺមិនចូលក្នុងបទល្មើស”ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”នោះទេ!។
ពោលគឺ ចូលក្នុង”បរិហារកេរ្តិ៍ជាសាធារណៈ”តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ!។
ខណៈដែលលោក ប៉ូ ចាន់នី”ពុំបានបង្ហោះផ្សព្វផ្សាយ ញុះញង់ឱ្យប្រមូលផ្ដុំបង្កភាពវឹកវរដល់សង្គម ឬកៀងគរ បងប្អូនអ្នកកាសែតឬពលរដ្ឋ ឱ្យទៅកាប់សម្លាប់.ដុតបំផ្លាញផ្ទះសម្បែង ឬទ្រព្យសម្បត្តិ នរណាម្នាក់ឡើយ! ហើយក៏ពុំឃើញ ញុះញង់ឱ្យបុគ្គលណាមួយ ទៅប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ អ្វីដែរ”។
-សូមជម្រាបថា៖ ដើមចមដំបូងដែលនាំឱ្យកើតរឿងប្ដឹងផ្ដល់គ្នានោះ គឺបុគ្គល ផែង វណ្ណៈ បានជេរប្រមាថ មាក់ងាយមកលើបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ម្ដងហើយម្ដងទៀត..!។
ជាហេតុនាំឱ្យបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស មានប្រតិកម្មខ្លាំងក្លា ឆ្លើយតបវិញយ៉ាងផុសផុល…!។
ក្នុងនោះលោក ប៉ូ ចាន់នី ក៏បានបង្ហោះរិៈគន់ វាយបកទៅលើបុគ្គល ផែង វណ្ណៈ វិញ..!។
ប៉ុន្តែត្រូវបុគ្គល ផែង វណ្ណៈ ថតទុកនិងប្រមូលឯកសារភស្តុតាង ដើម្បីប្ដឹងទៅអយ្យការ អមសាលាដំបូង ខេត្តកណ្ដាល។
ស្របពេលដែល អ្នកកាសែតដទៃទៀតដូចជាលោក ព្រំ សាន.លោក អ៊ឹម ហាច.លោក ផល្លា វុទ្ធី (មនុស្សស្រី)រួមនិងអ្នកសារព័ត៌មានមួយចំនួនទៀត ក៏រងនូវបណ្ដឹងពីបុគ្គល ផែង វណ្ណៈ ជាហូរហែ…!។
ជុំវិញជម្លោះក្ដីកាំ ឡើងតុលាការគ្មានឈប់ឈរនេះដែរ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានReply គណនីTelegram លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ក្នុងគ្រុប«យុត្តិធម៌ព័ត៌មាន» ដោយនិយាយប្រមាថថាៈ ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ចាស់របស់ចោរបំផ្លាញធម្មជាតិ។
លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ចាន់ ថន រួមនិងអ្នកសារព័ត៌មាន មួយចំនួនទៀត បានទៅចុះផ្សាយតាមការបកស្រាយរបស់គូភាគីទំនាស់..!។
បែរជាបុគ្គល ផែង វណ្ណៈ ប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News មកជេរប្រមាថថាៈ ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់”គ្លីនិក”ព្រោះតែប្រយោជន៍តិចតួច។
បន្ទាប់មកទៀត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News។
ដោយនិយាយប្រមាថតិះដៀលថា«ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ”រហេមរហាម”ខ្វះចំណេះដឹងនោះទេ ព្រមទាំងចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត និងចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង។
បន្ថែមពីនេះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានប្រើហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះភ្ជាប់រូបលោក ចាន់ ថន ដោយសរសេរបញ្ជាក់ថា នេះគឺជាពួកអាកាសែត”រហេមរហាម”ពួកអាកាសែតខ្ចប់មមីសមាន់ថែមទៀត។
មិនតែប៉ុណ្ណោះនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បានធ្វើការប្រមាថ និងគំរាម ដោយមានបញ្ជាមកលើលោក ចាន់ ថន ថែមទៀត..!។
ក្រោយរងការប្រមាថដដែលៗបែបនេះនៅថ្ងៃទី២៧.០៩.២០២៣ អ្នកសារព័ត៌មានរាប់រយនាក់ បាននាំគ្នាមកដាក់ញត្តិ និងពាក្យបណ្ដឹង-សុំកិច្ចអន្តរាគមន៍ នៅក្រសួងព័ត៌មាន។
ដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាង។
ក្នុងនោះបុគ្គល ផែង វណ្ណៈ ក៏បានចេញលិខិតសូមទោស ដើម្បីបញ្ចប់រឿងប្ដឹងផ្ដល់នៅក្រសួងព័ត៌មាន។
ក្រោយចេញលិខិតសូមទោសហើយ ផែង វណ្ណៈ នៅតែបន្តជេរប្រមាថ បរិហារកេរ្តិ៍ ចោទប្រកាន់ មកលើបងប្អូនអ្នកសារព័ត៌មាន ជាបន្តបន្ទាប់ទៀត..!។
ជាក់ស្ដែងៈ អ្នកកាសែតចុះយកព័ត៌មាន ហើយមានទំនាស់.!
បែរជា ផែង វណ្ណៈ ចោទថា”ពួកគាត់ទៅជំរិតទារលុយពីគេ”។
ការចោទប្រកាន់បែបនេះ ជាមូលហេតុ បណ្ដាលឱ្យជេរគ្នាផ្អើល ពេញបណ្ដាញសង្គម ប្ដឹងទៅប្ដឹងមក នៅតុលាការខេត្តកំពង់ចាម.!។
មិនតែប៉ុណ្ណោះ នៅថ្ងៃទី១៩.១១.២០២៣ ផែង វណ្ណៈ បានបន្តជេរប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មានទៀតថា«ពួកអាថោកទាបអស់នេះវាចង់ល្បី វាតោងកន្ទុយរបស់ ផែង វណ្ណៈ ដើម្បីឱ្យផេកពួកវាបានល្បីប៉ុណ្ណោះ វាធ្វើកាសែតរកតែបាយស៊ី មិនចង់បានផង»។
ការជេរប្រមាថពីសំណាក់ ផែង វណ្ណៈ មកលើបងប្អូនអ្នកសារព័ត៌មាន ដដែលៗ មិនចប់មិនហើយបែបនេះ!។
មជ្ឈដ្ឋានខាងក្រៅ រួមនិងបងប្អូនអ្នកសារព័ត៌មានទូទាំងប្រទេស ទាមទារឱ្យឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចាត់វិធានការលើ ផែង វណ្ណៈ កុំមានការលើកលែងឱ្យសោះ ស្របពេលដែល ផេង វណ្ណៈ ជាប់ក្ដីក្ដាំជាច្រើននៅតុលាការ៕