Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់ ៣៨.០១១នាក់ហើយ!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៥៨នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប។
ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ 38,011 ចាប់តាំងពីថ្ងៃទី 7 ខែតុលាឆ្នាំមុន..!។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា មនុស្សប្រហែល 87,445 នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយលុកនេះ។

ក្រសួងបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន 58នាក់ និងរបួស179 នាក់ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ” ។

ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាសប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *