ប្រធានគណបក្សប្រឆាំង នៅប្រទេសនុយនីស៊ី ត្រូវបានចាប់ខ្លួន!

សន្តិសុខទុយនីស៊ី កាលពីល្ងាចថ្ងៃពុធ៖ បានចាប់ខ្លួនអគ្គលេខាធិការនៃគណបក្សសម្ព័ន្ធប្រជាជនសាធារណៈរដ្ឋទុយនីស៊ី ដោយចោទប្រកាន់ពីបទ”លាងលុយកខ្វក់”។

យោងតាមវិទ្យុ Mosaique ក្នុងស្រុក កងកម្លាំងសន្តិសុខបានចាប់ខ្លួន Lotfi Mraihi ។
ដោយផ្អែកលើដីកាចាប់ខ្លួនពីបទសង្ស័យលាងលុយកខ្វក់ ការរត់ពន្ធទ្រព្យសម្បត្តិនៅក្រៅប្រទេស និងការបើកគណនីធនាគារនៅខាងក្រៅប្រទេសទុយនេស៊ី ដោយគ្មានការអនុញ្ញាត ពីធនាគារកណ្តាល។

គួរជម្រាបថា៖ ការចាប់ខ្លួនរបស់គាត់បានធ្វើឡើងនៅក្នុងខេត្ត Nabeul ភាគឦសានប្រទេសទុយនីស៊ី ហើយត្រូវបាននាំទៅកាន់រដ្ឋបាលប៉ូលីសយុត្តិធម៌ក្នុងរដ្ឋធានី Tunis ។

លោក Mraihi កាលពីខែមេសា បានប្រកាសថា លោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ ដោយលើកឡើងថា លោកត្រូវបានលើកទឹកចិត្តដោយ “ការខ្សោះជីវជាតិសង្គម និងសេដ្ឋកិច្ចរបស់ប្រទេស” ។

កាល​ពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​ទុយនីស៊ី លោក Kais Saied បាន​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ប្រទេស​នៅ​ថ្ងៃ​ទី ៦ ខែ​តុលា។

កាលពីខែមេសា រណសិរ្សសង្គ្រោះជាតិ ដែលជាសម្ព័ន្ធប្រឆាំងដ៏ធំនៅក្នុងប្រទេសទុយនីស៊ី បាននិយាយថា ខ្លួននឹងមិនចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតី ដោយលើកឡើងពីអវត្តមាននៃលក្ខខណ្ឌនៃការប្រកួតប្រជែង និងការចាប់ដាក់គុកអ្នកប្រឆាំងនយោបាយ។

គណបក្សប្រឆាំង បានធ្វើពហិការក្នុងការបោះឆ្នោតសភាខែធ្នូ ឆ្នាំ 2022 និងការបោះឆ្នោតក្រុងក្នុងតំបន់កាលពីខែធ្នូ និងដើមឆ្នាំនេះ។

ទុយនីស៊ី បានធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រៅ ដែលបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសកាន់តែធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ 2021 នៅពេលដែល Saied បានបណ្តេញរដ្ឋាភិបាល និងរំលាយសភា៕

Leave a Reply

Your email address will not be published. Required fields are marked *