សម្តេចធិបតី អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ!

(ភ្នំពេញ)៖ នៅព្រឹកទី៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពភ្នំពេញ។

-លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែល្អជាងមុន៕

Leave a Reply

Your email address will not be published. Required fields are marked *