Update៖ ចំនួនអ្នកស្លាប់ដោយសារអ៊ីស្រាអែល វាយប្រហារលើសាលារៀននៅហ្គាហ្សា បានកើនដល់១៦នាក់ហើយ!

មន្ត្រីប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារ របស់អ៊ីស្រាអែល មកលើសាលារៀន នៅតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់១៦នាក់ និងរបួសរាប់សិបនាក់។

ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា អគារនេះ គឺបានផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមភេរវករ ជាច្រើននាក់ ដែលកំពុងប្រតិបត្តិការ នៅក្នុងរចនាសម្ព័ន្ធស្ថិតនៅតំបន់នៃសាលារៀនអាល់ចូនី (Al-Jaouni) ។

ជាមួយគ្នានោះដែរ មានសេចក្តីរាយការណ៍ថា មនុស្ស១០នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដាច់ ដោយឡែកមួយទៅលើផ្ទះមួយនៅឯជំរំនោះ។

សាក្សីដែលបានឃើញហេតុការណ៍នោះ បានប្រាប់សារព័ត៌មាន BBC ថា ការវាយប្រហារបានដាក់គោលដៅទៅលើជាន់ខាងលើនៃសាលារៀន ដែលស្ថិតនៅជិតផ្សារដ៏មមាញឹកមួយ។

ទូរទស្សន៍ BBC យល់ឃើញថា មនុស្សរហូតដល់ទៅ៧.០០០នាក់បានប្រើអគារនេះជាកន្លែងជម្រក៕

Leave a Reply

Your email address will not be published. Required fields are marked *