គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់ បានជំរុញឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងបរិបទនៃភាពមិនប្រាកដ ប្រជាខ្ពស់ជាសកលដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្ត នយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធ នៅមជ្ឈឹមបូព៌ា ។
សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ដោយសម្រេច បានអត្រាកំណើនប្រមាណ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករណ៍ កំណើនសេដ្ឋកិច្ច៦%នៅឆ្នាំ២០២៤។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះបានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍។
នៅក្នុងទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី បើកវេទិកាសេដ្ឋកិច្ចកម្ពុជា-បារាំង នៅសណ្ឋាគារសូហ្វីតែល នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published. Required fields are marked *