Breaking៖ ករណីបុករះស្លាប់និងរបួសនៅមុខក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ចេញអធិបញ្ជាឲ្យប្តឹងជំទាស់ទៅឧទ្ធរណ៍ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ ក្រោយផ្ទុះការរិះគន់នៅលើបណ្តាញសង្គម ជុំវិញជនជាប់ចោទឈ្មោះ ហ៊ុន ហេង អតីតប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ដែលត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធធនាគារត្រឹមរយៈពេល៣ឆ្នាំ នឹងអនុវត្តទោស ត្រឹមតែ១ឆ្នាំ សល់ពីហ្នឹងត្រូវព្យួរ.និងពិន័យជាប្រាក់ចំនួន៤.០០០.០០០ (បួនលាន)រៀល ពីបទ”បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍”បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ។

ពេលនេះឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យព្រះរាជអាជ្ញា ប្តឹងទៅឧទ្ធរណ៍ ចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។
នេះបើយោងតាមលិខិត របស់ក្រសួងយុត្តិធម៌ចុះថ្ងៃទី១៦.១០.២០២៥។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ជនជាប់ចោទឈ្មោះ ហ៊ុន ហេង ភេទប្រុសអាយុ៦១ឆ្នាំ អតីតប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បានបើករថយន្ត ក្នុងស្ថានភាពស្រវឹងស្រា បុករះលើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខក្រសួងមហាផ្ទៃ បណ្ដាលឱ្យស្លាប់និងរបួសមនុស្ស។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយមកសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសឈ្មោះ ហ៊ុន ហេង ឲ្យជាប់ពន្ធធនាគារ៣ឆ្នាំ នឹងអនុវត្តទោសត្រឹម១ឆ្នាំ សល់ពីហ្នឹងត្រូវព្យួរ.និងពិន័យជាប្រាក់ចំនួន៤.០០០.០០០(បួនលាន)រៀល ពីបទ”បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍”បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ។

ដោយការសម្រេចនេះ ត្រូវបានមហាជនរិៈគន់ជាខ្លាំង នៅលើបណ្ដាញសង្គម.រហូតដល់ឯកឧត្តម កើត រិទ្ធ ចេញអធិបញ្ជាឲ្យប្តឹងជំទាស់ ទៅឧទ្ធរណ៍ ចំពោះការសម្រេច របស់ចៅក្រម៕

Leave a Reply

Your email address will not be published. Required fields are marked *