មនុស្ស៨នាក់ទៀត បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នៅក្នុងរដ្ឋ Assam ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់នៅក្នុងរដ្ឋកើនឡើងដល់ 66នាក់ចាប់តាំងពីខែឧសភា ទោះបីជាស្ថានភាព បានប្រសើរឡើងបន្តិចក៏ដោយ..!។
-ប្រជាពលរដ្ឋជាង 22.74 លាននាក់ នៅតែបន្តរងគ្រោះពីផលប៉ះពាល់នៃទឹកជំនន់ នៅក្នុង28 ស្រុក និងរង្វង់ចំណូលចំនួន97 ។
របាយការណ៍ស្ដីពីទឹកជំនន់បាននិយាយថា៖ កាលពីថ្ងៃអាទិត្យ មនុស្សពីរនាក់បានស្លាប់ នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) និង ស្រុក ណាលបារី (Nalbari) និងម្នាក់នៅស្រុក កាចា(Cachar) ម្នាក់នៅស្រុក ហ្គូលប៉ារ៉ា (Goalpara) ម្នាក់នៅស្រុកដេម៉ាជី (Dhemaji)និងម្នាក់ទៀតនៅ ស្រុកស៊ីវ៉ាសាកា ( Sivasagar)។
ស្រុកមួយចំនួន នៅក្នុងរដ្ឋនេះនៅតែមានស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ ។
មនុស្សជាង ២លាន២សែន ៧៤ម៉ឺននាក់នៅក្នុងស្រុកចំនួន២៨ នៅតែរងផលប៉ះពាល់ដោយសារទឹកជំនន់។
ជាសរុប ភូមិចំនួន៣.៤៤៦ នៅតែស្ថិតនៅក្រោមទឹកនៅឡើយ ហើយទឹកជំនន់បានជន់លិចផ្ទៃដីដំណាំជិត៧ម៉ឺន ហិកតា។
មនុស្សសរុបចំនួន ៧៥៤.៧៩១ នាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) តែមួយ ខណៈប្រជាពលរដ្ឋរាប់លាននាក់ទៀតក្នុងស្រុកមួយចំនួនកំពុងរងគ្រោះខ្លាំង៕