Breaking៖ ក្រុមហាម៉ាស់ ជំរុញឲ្យអ្នកសម្រុះសម្រួលបន្តតាមដានការអនុវត្តលក្ខខណ្ឌបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

ក្រុមហាម៉ាស់កាលពីថ្ងៃសុក្រទី១៧ខែតុលា បានជំរុញឲ្យអ្នកសម្របសម្រួលបន្តតួនាទីរបស់ពួកគេក្នុងការត្រួតពិនិត្យការអនុវត្តលក្ខខណ្ឌដែលនៅសល់នៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលដោយកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអេហ្ស៊ីប កាតា និងទួរគីដែលបានឈរជាអាជ្ញាកណ្តាលបទឈប់បាញ់ឈានដល់កាលពីដើមខែនេះ។

ប្រភពពីសារព័ត៌មានAnadolu Agency។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ស្មោះស្ម័គ្រដែលធ្វើឡើងដោយអ្នកសម្រុះសម្រួលជាបងប្អូននៅក្នុងប្រទេសអេហ្ស៊ីប កាតា និងTürkiye ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមឈ្លានពានប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនរបស់យើង។

សេចក្តីថ្លែងការណ៍បានបន្ថែមថាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់អ្នកសម្រុះសម្រួលបានជោគជ័យក្នុងការបញ្ចប់សង្រ្គាមឆ្កួតៗនៅលើហ្គាហ្សា” ។

ក្រុមហាម៉ាស់បានអំពាវនាវឱ្យអ្នកសម្របសម្រួលបន្តធ្វើការដើម្បីតាមដានការអនុវត្តដែលនៅសល់នៃកិច្ចព្រមព្រៀង ជាពិសេសពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌គ្រប់គ្រាន់ ការបើកច្រក Rafah ក្នុងទិសដៅទាំងពីរ និងចាប់ផ្តើមការកសាងឡើងវិញជាបន្ទាន់នូវផ្ទះ មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងតំបន់ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *