(ភ្នំពេញ)៖ លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ថា ពេលនេះជាឱកាសរបស់ក្រុមហ៊ុនដើម្បីបន្ថែម ផលិតផលកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
លោកស្រីបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករ Amru Rice មានផលិតផលកែច្នៃចំនួន២ប្រភេទទៀត បានត្រៀមសម្រាប់នាំចូលទៅកាន់ទីផ្សារធំនេះ។
លោកស្រីបានឲ្យដឹងទៀតថា សម្រាប់ក្រុមហ៊ុននាំចេញអង្ករ Amru Rice ដែលបាននាំអង្ករខ្មែរទៅទីផ្សារលក់រាយផ្សារទំនើបនៅក្នុងសហគមន៍អឺរ៉ុប និងអាមេរិកទទួលបានការគាំទ្រខ្លាំង ក្រុមហ៊ុនក៏ទើបតែសឡឹងមើលឱកាសផ្សេងៗដើម្បីផ្សារភ្ជាប់នវផលិតផលកសិកម្មរបស់ខ្មែរ យើងដែលអាចយកទៅលក់ក្រៅពីអង្ករ។
ដែលជំហានបន្ទាប់នេះ គឺគ្រាប់ស្វាយចន្ទី និងគុយទាវខ្មែររបស់យើង ដែលអាចឈានជើងចូល លក់នៅក្នុងទីផ្សារទំនើបៗទាំងអស់នោះបាន។
តែជាដំបូងយើងត្រូវចាប់ផ្តើមកសាងស្តង់ដារឲ្យផលិត ផលខ្មែររយើងដែលមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារនិងមានការទុកចិត្តពីអតិថិជន។
ដោយសាតែផ្សារនីមួយៗតែងមានតម្រូវការអឱ្យក្រុមហ៊ុនផលិតត្រូវតែយកស្តង់ដារអឱ្យបានមុនគេទទួលទិញយកទៅដាក់លក់ក្នុងហាងរបស់គេ។
សូមបញ្ជាក់ថា៖ ផែនការនាំចេញផលិតផលសម្រេចទៅលក់នៅបណ្តាប្រទេសអឺរ៉ុបនេះ បានធ្វើឡើងគឺបន្ទាប់ពីក្រុមហ៊ុនអេមរុរ៉ាយស៍បានប្រើពេលវេលាជាយូរឆ្នាំហើយបានក្លាយទៅជាក្រុមហ៊ុនទី១ នៅកម្ពុជាដែលទទួលបានការបញ្ជាក់គុណភាពស្តង់ដាស្រូវប្រកបដោយនិរន្តរភាព (SRP) ចំណាត់ថ្នាក់ខ្ពស់បំផុត កម្រិត៣ (SRP Verified Level 3″ ) ដែលលទ្ធផលនេះបានបើកទ្វារអឱ្យក្រុមហ៊ុនអេមរុរ៉ាយស៍នាំអង្ករចូលទៅកាន់ទីផ្សារអឺរ៉ុប។
សូមបញ្ជាក់ដែរថា មុនដណ្តើមបានទីផ្សារអឺរ៉ុបនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បាននិងកំពុងនាំចូលអង្ករទៅកាន់ប្រទេសដាណាម៉ាកប្រទេសហូឡង់អង់គ្លេស.អូស្ត្រាលី.បារាំង ហ្វាំ្រងឡង់ ប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិក រួចហើយ។ការនាំគ្រាប់ស្វាយចន្ទីរទៅទីផ្សារអឺរ៉ុបនេះ នឹងជួយបើកច្រកទីផ្សារដ៏ធំសម្រាប់កសិករធ្វើចម្ការស្វាយចន្ទីរខ្មែរ។
ដែលរហូតមកទល់ពេលនេះលក់ចេញអោយបានតែចំពោះឈ្មួញកណ្តាលពីប្រទេសជាប់របងដែលទិញពីចំម្ការខ្មែរហើយកែច្នៃយកទៅលក់បន្តនៅប្រទេសទី៣៕