Breaking៖ ប្រទេសប៉េរូ ប្រកាសអាសន្ននៅទីក្រុង Lima ចំពេលមានការតវ៉ាកើនឡើង!

ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសប៉េរូ លោក Jose Jeri បានប្រកាសអាសន្ននៅក្នុងទីក្រុង Lima ដើម្បីទប់ស្កាត់នៃការតវ៉ា និងការកើនឡើងនៃឧក្រិដ្ឋកម្ម ដែលបានធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពចលាចលនាពេលថ្មីៗនេះ។
ប្រភពពីសារព័ត៌មានAl Jazeera នៅថ្ងៃទី 22 ខែតុលា ឆ្នាំ 2025។

ក្នុងសារទូរទស្សន៍មួយកាលពីថ្ងៃអង្គារ លោក Jeri បាននិយាយថា ស្ថានភាពអាសន្ននឹងមានរយៈពេល ៣០ ថ្ងៃហើយមានគោលបំណងដោះស្រាយឧក្រិដ្ឋកម្ម និងស្ថានភាពសន្តិសុខកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ។

សង្រ្គាមត្រូវបានឈ្នះដោយសកម្មភាព មិនមែនជាពាក្យសម្ដីទេ។ លោក Jeri បាននិយាយ ដោយបន្ថែមថា រដ្ឋាភិបាលរបស់គាត់កំពុងរៀបចំផែនការថ្មីមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការជំរិត និងអំពើឧក្រិដ្ឋកម្មផ្សេងៗដែលកំពុងកើនឡើង។

ក្រោមស្ថានភាពអាសន្ននេះ រដ្ឋាភិបាលអាចបញ្ជូន កងទ័ពចូលល្បាតតាមដងផ្លូវ និងអនុវត្តវិធានការរឹតត្បិតលើ សិទ្ធិសេរីភាពនៃការជួបជុំ និងការតវ៉ា។ នេះមានន័យថាប្រជាពលរដ្ឋនឹងមិនអាចប្រមូលផ្តុំតវ៉ាបានទេ ក្នុងអំឡុងពេលអនុវត្តន៍ការប្រកាសនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *