Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៥០នាក់ទៀត!

ក្រសួងសុខាភិបាល នៅក្នុងឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃអង្គារថា៖ ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា រយៈពេល២៤ម៉ោងចុងក្រោយនេះ ស្លាប់៥០នាក់ និងរបួស១៣០នាក់។
ជាហេតុនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ 38,243នាក់ និងរបួសសរុបចំនួន88.033នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។

ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

-អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ព្រោះការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការ វាយប្រហារដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ឆ្លងចូលទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023៕

Leave a Reply

Your email address will not be published. Required fields are marked *