ឥណ្ឌូណេស៊ី បានដាក់ពង្រាយឧទ្ធម្ភាគចក្រ និងអ្នកជួយសង្គ្រោះរាប់រយនាក់ កាលពីថ្ងៃអង្គារ។
ដើម្បីស្វែងរកមនុស្ស 35 នាក់ទៀតដែលកំពុងបាត់ខ្លួន។
ដោយសារអិលបាក់ដីនៅឯអណ្តូងរ៉ែមាសខុសច្បាប់ នៅលើកោះ Sulawesi បានសម្លាប់មនុស្សយ៉ាងហោចណាស់ 23នាក់ ។
ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះមហន្តរាយកាលពីថ្ងៃអាទិត្យ ដែលបានលេបត្របាក់អ្នករុករករ៉ែ និងអ្នកស្រុកនៅក្នុងស្រុក Suwawa ក្នុងខេត្ត Gorontalo ចម្ងាយជាង 2,000 គីឡូម៉ែត្រ (1,200 ម៉ាយ)ភាគខាងកើតនៃរដ្ឋធានីហ្សាកាតា។
អ្នកនៅរស់ជីវិតម្នាក់ ជាកម្មកររ៉ែមាសអាយុ៤០ឆ្នាំ បានរៀបរាប់ថា លោកត្រូវបានហូរទៅតាមបំណាក់ ដីហើយបានអូសចម្ងាយប្រហែល៥០ម៉ែត្រ។
លោក ត្រូវបានជួយសង្គ្រោះ ប៉ុន្តែបានរងរបួសជើង និងដងខ្លួន។ លោកនិយាយថា មនុស្សទាំងអស់ លើកលែងតែកម្មកររុករករ៉ែម្នាក់ នៅក្នុងជំរំរបស់លោកបានស្លាប់នៅក្នុងបំណាក់ដី។
មនុស្សជិត៤០០នាក់ បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កាលពីថ្ងៃអង្គារ ដែលបានចាប់ផ្តើមឡើងវិញបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ។
ដែលបានបញ្ឈប់ប្រតិបត្តិការបណ្តោះអាសន្ន កាលពីថ្ងៃចន្ទ ហើយនៅពេលល្ងាចអ្នកនៅរស់ជីវិតចំនួន៦៦នាក់ ត្រូវបានជួយសង្គ្រោះចេញពីកម្ទេចកម្ទី ទោះបីជាកិច្ចខិតខំប្រឹងប្រែង ត្រូវបានរារាំងដោយដីល្បប់ជ្រៅ ។
ដោយអ្នកជួយសង្គ្រោះមួយចំនួន ត្រូវដើរក្នុងចម្ងាយជាង២០គីឡូម៉ែត្រ ដើម្បីទៅដល់ទីតាំងគ្រោះមហន្តរាយ៕