ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា៖ ជនជាតិប៉ាឡេស្ទីន៨នាក់បានស្លាប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហារតាមអាកាសពេញមួយយប់របស់អ៊ីស្រាអែល មកលើផ្ទះនៅកណ្តាលហ្គាហ្សាស្ទ្រីប ។
ខណៈដែលការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល ឈានចូលថ្ងៃទី 278ហើយ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន Wafa បាននិយាយថា ជនជាតិប៉ាឡេស្ទីន៨នាក់ ក្នុងនោះកុមារ៦នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើផ្ទះនៅក្នុងជំរុំជនភៀសខ្លួន Nuseirat។
ការបាញ់ផ្លោងរបស់អ៊ីស្រាអែលផ្សេងទៀត ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ផ្សេងៗគ្នានៃតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងការវាយឆ្មក់របស់អ៊ីស្រាអែលនៅលើផ្លូវ Naser ក្នុងភាគខាងជើងទីក្រុងហ្គាហ្សា ដែលបានបណ្តាលឱ្យមនុស្សប្រហែល 10 នាក់រងរបួស។
កងទ័ពអ៊ីស្រាអែល បានបំផ្លាញអគារជា នៅក្នុងតំបន់ Mughraga ភាគខាងជើងនៃជំរុំជនភៀសខ្លួន Nuseirat ។
ទីភ្នាក់ងារប៉ាឡេស្ទីនបន្ថែមថា កាំភ្លើងធំធុនធ្ងន់របស់អ៊ីស្រាអែលក៏បានបន្តវាយប្រហារសង្កាត់អារ៉ាប៊ីសាអូឌីតនៅភាគខាងលិចទីក្រុង Rafah នៅភាគខាងត្បូងបំផុតនៃតំបន់ហ្គាហ្សាស្ទ្រីប។
អ៊ីស្រាអែល ដែលបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលដែលការបន្តវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់។
ចាប់តាំងពីពេលនោះមក ប្រជាជនប៉ាឡេស្ទីនជិត 38,200 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 87,900 នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់៕