Update៖ រុស្ស៊ី​បង្កើត​បន្ទះ​ដែក​ដើម្បី​ការពារ ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក!

ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rostec បានបង្កើតបន្ទះពាសដែក ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ខ្លួន ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក..!។

Rostec បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ បន្ទះពាសដែក ត្រូវបានសាកល្បងដោយជោគជ័យប្រឆាំង នឹងការខូចខាតដែលអាចបណ្តាលមកពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងការបាញ់ផ្លោង។

ក្រុមហ៊ុនបានបន្ថែមថា បន្ទះនីមួយៗមានទម្ងន់ 30 គីឡូក្រាម (66 ផោន) ក៏អាចត្រូវបានប្រើដើម្បីការពារកន្លែងស្តុកប្រេង និងឧស្ម័នធម្មជាតិ ។
ហើយពាសដែកទាំងនេះផ្តល់នូវការការពារដ៏មានប្រសិទ្ធភាពប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក។

ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនាពេលថ្មីៗនេះទៅលើទីតាំងប្រេងរបស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែន បាននាំឱ្យមានការផ្អាកប្រតិបត្តិការ នៅកន្លែងមួយចំនួនសម្រាប់ជួសជុល។

មុននេះ ក្រសួងថាមពលរុស្ស៊ី បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីការពារកន្លែងប្រេង និងឧស្ម័ន ជាមួយនឹងប្រព័ន្ធ ការពារអាកាស៕

Leave a Reply

Your email address will not be published. Required fields are marked *