គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម(ICRC) បាននិយាយថា ជនជាតិប៉ាឡេស្ទីនប្រហែល6,400 នាក់ត្រូវបានបាត់ខ្លួនចាប់តាំង ពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ហើយពួកគេមិនទាន់ត្រូវបានរកឃើញនៅឡើយ។
-នេះបើតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
រឿងនេះត្រូវបានគេសន្មត់ថា ពួកគេត្រូវបានជាប់នៅក្រោមកំទេចកំទី កប់ ដោយគ្មានកំណត់អត្តសញ្ញាណ ឬត្រូវបានឃុំខ្លួន នៅក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល ។
ខណៈដែលអ្នកផ្សេងទៀត ត្រូវបានបំបែកចេញពីមនុស្សជាទីស្រលាញ់របស់ពួកគេ ។
ដែលមិនអាចទាក់ទងពួកគេបាន នេះបើយោង តាមរបាយការណ៍របស់ The Guardian។
អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៨.០០០នាក់ ចាប់តាំងពីការវាយប្រហារឆ្លងដែនកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់។
យុទ្ធនាការយោធា បានប្រែក្លាយតំបន់ជាច្រើននៃប្រជាជនចំនួន 2.3 លាននាក់ទៅជាការបំផ្លិចបំផ្លាញ ដែលបណ្តាលឱ្យជនស៊ីវិលភាគច្រើនគ្មានផ្ទះសម្បែង និងប្រឈមនឹងគ្រោះទុរ្ភិក្ស៕