ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងស្រុក Chitwan ចម្ងាយប្រហែល 86 គីឡូម៉ែត្រ (53 ម៉ាយ) ភាគខាងលិច នៃរដ្ឋធានី Kathmandu នៅពេលដែលការរអិលបាក់ដី បានបោកបក់រថយន្តក្រុងចូលទៅក្នុងទន្លេ Trishuli ។
លោក Indradev Yadav ប្រធានស្រុក Chitwan បាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល 3 និង 30 នាទីទៀបភ្លឺ (2145GMT, ថ្ងៃព្រហស្បតិ៍) កាសែត Kathmandu Post បានរាយការណ៍។
គួរជម្រាបថា៖ ឡានក្រុងមួយក្នុងចំណោមឡានក្រុងដឹកមនុស្ស 41 នាក់កំពុងធ្វើដំណើរពី Kathmandu ទៅ Gaur ។
ខណៈឡានក្រុងមួយទៀតដែលមានអ្នកដំណើរ 24 នាក់កំពុងធ្វើដំណើរពី Birgunj ទៅ Kathmandu ។
ក្នុងនោះ អ្នកដំណើរបីនាក់ក្នុងរថយន្តក្រុងដែលធ្វើដំណើរទៅ Gaur បានរត់គេចខ្លួនដោយលោតចេញពីរថយន្ត។
Chitwan គឺជាស្រុកមួយក្នុងចំណោមស្រុក 77 នៃប្រទេសនេប៉ាល់នៅជ្រុងនិរតីនៃខេត្ត Bagmati ៕