(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
បានចេញសេចក្ដីសម្រេច ប្រគល់ភារកិច្ចជូន រដ្ឋលេខាធិការចំនួន ៤រូប ដូចខាងក្រោម៖
១/ ឯកឧត្តម គង់ សោភ័ណ្ឌ ទទួលជួយរដ្ឋមន្រ្តី លើការងារអគ្គលេខាធិការដ្ឋាន ។
២/ ឯកឧត្តម ងួន រតនៈ ទទួលជួយរដ្ឋមន្រ្តី លើការងារប្រឆាំងការជួញដូរមនុស្ស ។
៣/ ឯកឧត្តម អ៊ូច ភា និង ឯកឧត្តម ស្វាយ សំអ៊ាង ទទួលជួយរដ្ឋមន្រ្តី លើការងារលេខាធិការដ្ឋាន អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕