ជនជាតិប៉ាឡេស្ទីន ជាង៧០នាក់ត្រូវបានសម្លាប់ និងជិត៣០០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើជំរុំជនភៀសខ្លួន នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសៅរ៍។
-នេះបើយោងតាមក្រសួងសុខាភិបាល នៃក្រុមហ៊ុមព័ទ្ធ។
សេចក្តីថ្លែងការណ៍ បាននិយាយថា សាកសពជនជាតិប៉ាឡេស្ទីន២០ នាក់និងជាង៩០នាក់បានរងរបួស បានមកដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Nasser នៅ Khan Younis បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់ Al-Mawasi។
មុននេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល Gaza បានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនជាង១០០នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុង ការសម្លាប់រង្គាលដ៏ធំ ដែលប្រព្រឹត្តដោយកងទ័ពអ៊ីស្រាអែល នៅក្នុងតំបន់ Al-Mawasi ដែលវាត្រូវបានចាត់ថ្នាក់ជា តំបន់សុវត្ថិភាព។
របាយការណ៍ដដែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពកាន់កាប់បានធ្វើការសម្លាប់រង្គាលដ៏ធំមួយដោយការទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួននៅក្នុងតំបន់ Al-Mawasi ក្នុង Khan Younis ដោយបានបន្សល់ទុកអ្នកស្លាប់និងរបួសជាង 100 នាក់ រួមទាំងបុគ្គល និងមន្ត្រីមកពីក្រសួងការពារជនស៊ីវិលយោងតាមចំនួនបឋម។
ជាមួយគ្នានោះ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ Anadolu ថា កងទ័ពអ៊ីស្រាអែលបានប្រើកាំជ្រួចធុនធ្ងន់ចំនួន 5 គ្រាប់ ដើម្បីតម្រង់ទៅលើតំបន់ Al-Mawasi ដែលត្រូវបានប្រកាសថាជាតំបន់សុវត្ថិភាពដោយកងកម្លាំងអ៊ីស្រាអែល។
អ៊ីស្រាអែល ដែលបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់៕