Update៖ ករណីធ្លាក់រថយន្តក្រុងចូលទន្លេ នៅនេប៉ាល់ ក្រុមសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួន៥៤នាក់ទៀត!

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមស្វែងរកនិងជួយសង្គ្រោះ កំពុងបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន៥៤នាក់ទៀត!។
ក្រោយពួកគេធ្វើដំណើរ តាមរថយន្តក្រុង ហើយបានរងគ្រោះដោយសារ រអិលបាក់ដី ធ្លាក់រថយន្តចូលក្នុងទន្លេ នៅប្រទេសនេប៉ាល់…!។

យោងតាមការចុះផ្សាយ របស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា មនុស្ស២៤នាក់នៅលើរថយន្ត Angel Deluxe Bus ។
ដែលធ្វើដំណើរទៅកាន់ទីក្រុង Kathmandu រួមមានអ្នកស្រុក ១៤នាក់ ជនជាតិឥណ្ឌា៧នាក់ និងសមាជិកនាវិក ក្នុងរថយន្តក្រុងចំនួន ៣នាក់ ខណៈមនុស្ស៣០នាក់ទៀតនៅលើរថយន្តក្រុងផ្សេងទៀត។

ប្រទេសដែលគ្មានផ្លូវគោក នៅអាស៊ីខាងត្បូងមួយនេះ បានរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីនៅតាមផ្នែកផ្សេងៗ ដោយកាសែត Kathmandu Post បានរាយការណ៍ថាមនុស្ស១៥នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុទាក់ទងនឹងទឹកជំនន់ កាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ។

ដំបូងឡើយ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា មនុស្ស 65 នាក់បានបាត់ខ្លួន ។
ប៉ុន្តែក្រោយមកបានកែប្រែតួលេខនេះ ដល់អ្នកដំណើរ 54 នាក់ និងអ្នកបើកបររថយន្តក្រុង។  អ្នកដំណើរ៣នាក់បានរត់គេចខ្លួនដោយលោតចេញពីរថយន្ត។

ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ត្រូវបានជួយសង្គ្រោះទេ ចាប់តាំងពីឧបទ្ទវហេតុនេះបានកើតឡើងមុនព្រលឹមថ្ងៃសុក្រ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរពីរគ្រឿងត្រូវបានទឹកហូរចូលទៅក្នុងទន្លេ Trishuli ក្នុងស្រុក Chitwan ចម្ងាយប្រហែល86 គីឡូម៉ែត្រ (53 ម៉ាយ) ភាគខាងលិចនៃរដ្ឋធានី Kathmandu បន្ទាប់ពីត្រូវបានបុកដោយការរអិលបាក់ដី។

គួរជម្រាបថា Chitwan គឺជាស្រុកមួយក្នុងចំណោមស្រុក 77 របស់ប្រទេសនេប៉ាល់ ដែលមានទីតាំងនៅជ្រុងនិរតីនៃខេត្ត Bagmati ។

រដ្ឋាភិបាលក៏បានដាក់ពង្រាយប៉ូលីស និងកងទ័ពនេប៉ាល់ ដើម្បីជួយក្រុមស្វែងរក និងជួយសង្គ្រោះក្នុងការកំណត់ទីតាំងមនុស្សបាត់ខ្លួន ប៉ុន្តែទឹកជំនន់ដ៏ខ្លាំង និងភ្លៀងធ្លាក់ជាបន្តបន្ទាប់បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *