ក្រសួងសុខាភិបាល នៅតំបន់ដែលរងការខូចខាត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៥៤នាក់និងរបួស៩៥នាក់.!។
ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិប៉ាឡេស្ទីន កើនដល់ 38,848នាក់ និងរបួសសរុបចំនួន89,459នាក់ ដោយជនរងគ្រោះភាគចច្រើន ជាស្ដ្រីនិងកុមារ…..!។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនប៉ាន់ស្មានថា មនុស្សជាង ១០.០០០នាក់នៅតែបាត់ខ្លួននៅក្រោមគំនរបាក់បែក នៃផ្ទះដែលត្រូវបានបំផ្លាញនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។
ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន៕