(បាត់ដំបង)៖ ពលរដ្ឋបានប្រទះឃើញ ក្រាប់មីនរាប់រយគ្រាប់ នៅម្តុំមាត់អូរព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤
ដែលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះបន្សល់តុកតាំងពីពីសម័យសង្គ្រាម។
សូមជម្រាបថា អូរព្រំដែននេះ ស្ថិតក្នុងក្រុមទី០៧ ភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលពលរដ្ឋប្រទះឃើញខាងលើនេះ ជាប្រភេទគ្រាប់មីនស្គរ ដែលគ្រាប់ទាំងអស់នេះសេសសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុបប្រហែលជាង ៥០គ្រាប់។
ប្រភពដដែលបានបន្តថាៈ បន្ទាប់ពីពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឋមិនទាន់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះទៅពិនិត្យ និងរាយការណ៍ជូនមន្ត្រីជំនាញ។
ដើម្បីរាវយកគ្រាប់មីននទាំំងនេះតៅរក្សាទុកដើម្បីកម្ទេចចោល។
ដែលមាននៅទីតាំងខាងលើ ព្រោះកាលពីសម័យសង្គ្រាមទីតាំងដែលពលរដ្ឋប្រទះឃើញនោះ គីជាកន្លែងសមរភូមិក្ដៅរវាងកងទ័ពជាតិនិងកងទ័ពខ្មែរក្រហមអំឡុងឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ១៩៩៤។
ទោះជាយ៉ាងណា ក្រោយពីមន្ត្រីជំនាញត្រួតពិនិត្យរួចរាល់ហើយ គ្រាប់យុទ្ធភ័ណ្ឋទាំងអស់ត្រូវប្រគល់ឱ្យមន្ត្រីជំនាញយកទៅរក្សាទុក ដើម្បីកម្ទេចចោល។
មន្ត្រីជំនាញក៏បានអំពាវនាវដល់ពលរដ្ឋដែលដើរប្រមាញ់សត្វតាមព្រំដែន ឫពលរដ្ឋដែលធ្វើស្រែចម្ការមានការប្រុងប្រយ័ត្នខ្ពស់ ។
បើឃើញគ្រាប់យុទ្ធភ័ណ្ឌណាមួយត្រូវរាយការណ៍ជូនដល់មន្ត្រីជំនាញ ចៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត៕