ក្រុមមន្ត្រីជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារដួលរលំអគារ សិក្សាមួយនៅក្នុងខេត្ត East Java របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ 53 នាក់ហើយ។
នេះបើយោងតាមការចេញផ្សាយដោយ AFP។
លោក Nanang Sigit ប្រធានការិយាល័យស្រាវជ្រាវ និងជួយសង្គ្រោះ East Java បាននិយាយថា នៅពេលដែលប្រតិបត្តិការស្វែងរកជនរងគ្រោះដែលជាប់គាំងនៅតែដំណើរការ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួនប្រាំបីកាលពីល្ងាចថ្ងៃអាទិត្យ ពីក្រោមគំនរបាក់បែកនៃបរិវេណសាលាសាសនាអ៊ីស្លាម Al Khoziny ក្នុងទីក្រុង Sidoarjo Regency ។
ជនរងគ្រោះសរុបចំនួន១៥៧ នាក់ត្រូវបានរកឃើញក្នុងនោះ មានអ្នកនៅរស់រានមានជីវិតចំនួន ១០៤នាក់ និងអ្នករងរបួសចំនួន ៥៣នាក់។
ក្រុមអ្នកជួយសង្គ្រោះ ប្រើគ្រឿងចក្រធុនធ្ងន់ និងឧបករណ៍អគ្គិសនី ឥឡូវនេះកំពុងផ្តោតលើផ្នែកខាងជើងនៃទីតាំង នៅក្នុងតំបន់ដែលមិនជាប់នឹងរចនាសម្ព័ន្ធសំខាន់។
គួររជម្រាបថា អគារនេះបានបាក់កាលពីថ្ងៃទី២៩ ខែកញ្ញា បណ្ដាលឲ្យមនុស្សរាប់រយនាក់ ជាប់នៅក្រោមគំនរបាក់បែក៕