Update៖ អ៊ីស្រាអែលវាយប្រហារលើភាគខាងត្បូង ហ្គាហ្សា ស្លាប់៧០នាក់ទៀត!

មនុស្ស៧០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល មកលើKhan Younis បន្ទាប់ពីបញ្ជាជម្លៀសប្រជាជន…។

ក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស70នាក់បានស្លាប់ និងជាង 200 នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើទីក្រុង Khan Younis ភាគខាងត្បូងGaza Strip។

ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីនWafa បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល នៅព្រឹកថ្ងៃអង្គារនេះ។
បានបញ្ជាឱ្យ ប្រជាជនប៉ាឡេស្ទីន នៅសង្កាត់ភាគខាងកើត ទីក្រុង Khan Younis ត្រូវជម្លៀសចេញជាបន្ទាន់..!។
ក្នុងនោះផងដែរ អ្នកស្រុកក៏បានភៀសខ្លួនចេញពីតំបន់របស់ពួកគេដោយថ្មើរជើង និងតាមរទេះ ចំពេលមានការទម្លាក់គ្រាប់បែក របស់អ៊ីស្រាអែល។

ក្រសួង​៖ បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល នៅ​មុន​នេះ​ចំនួន៤៩នាក់ និង១២០ នាក់​ផ្សេង​ទៀត រង​របួស។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Nasser នៅក្នុងទីក្រុង បានអំពាវនាវឱ្យអ្នកស្រុក បរិច្ចាគឈាមជាបន្ទាន់! សម្រាប់អ្នករបួសចំពេលមានការខ្វះខាតឈាមធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានអះអាងថា វត្តមាននៃប្រតិបត្តិការយោធាជាច្រើន និងការបាញ់គ្រាប់រ៉ុក្កែតពីផ្នែកខាងកើតនៃ Khan Younis បានធ្វើឱ្យការស្នាក់នៅទីនោះមានគ្រោះថ្នាក់។

មុននេះ យោធាបានកំណត់សង្កាត់ភាគខាងកើតនៃ Khan Younis ជា តំបន់សុវត្ថិភាព សម្រាប់ប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅនៅក្នុងតំបន់នោះ។

កាលពីពីរសប្តាហ៍មុន កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច 90នាក់ និងរបួស 300 នាក់ទៀតនៅក្នុងការវាយប្រហារលើតំបន់ al-Mawasi ក្បែរ Khan Younis ដែលត្រូវបានយោធាកំណត់ថា ជា តំបន់សុវត្ថិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *