(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមត្ថកិច្ច និងស្ថាប័នតុលាការ ឃាត់ខ្លួននឹងមិនត្រូវបន្ធូរបន្ថយទោសតាមផ្លូវច្បាប់។
ចំពោះអ្នកដែលនិយាយថា មានការកាត់ខេត្ដចំនួន៤ឱ្យប្រទេសដទៃ ព្រោះបុគ្គលទាំងនោះ គឺជាមនុស្សនាំរឿងនិងប្រឌិតបំភ្លៃការពិត….!។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ស្ថាប័នតុលាការ កាត់ទោសជាអតិបរមា ចំពោះបុគ្គលដែលបានញុះញង់បំភ្លៃការពិត ហើយនឹងស្នើសុំកុំដាក់បុគ្គលទាំងនោះ ទៅក្នុងបញ្ជីដែលពុំត្រូវលើកលែងទោសជាដាច់ខាត៕