(រតនគិរី)៖ មានការភ្ញាក់ផ្អើលនឹងផ្ទុះការវែកញែកនៅលើបណ្ដាញសង្គម.ក្រោយលោក ម៉ក់ ធារី នាយក«អនុវិទ្យាល័យស្រែអង្រ្គង»បញ្ចេញទស្សនៈផ្ទាល់ខ្លួនដោយធ្វើការវាយប្រហារ នឹងប្រមាថមាក់ងាយមកលើស្ថាប័នអ្នកកាសែត យ៉ាងធ្ងន់ធ្ងរ.ដែលមិនអាចទទួលយកបាន..!។
-ការប្រមាថនេះហាក់បង្ហាញពីចរិកហ្ស៊ីន ទាំងដែលខ្លួន ជាមន្ត្រីអប់រំ១រូប..!។
សូមជម្រាបថា៖«អនុវិទ្យាល័យស្រែអង្រ្គង»មានទីតាំងស្ថិតនៅភូមិ២ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតគិរី។
-ជុំវិញរឿងនេះ កាលពីថ្ងៃទី២១.០៧.២០២៤ លោក ម៉ក់ ធារី បានប្រើប្រាស់ហ្វេសប៊ុកឈ្មោះ”មន្ត្រីជនបទ ភូមិភាគឦសាន”ក្នុងការចែករំលែកបន្តនូវ៖ ឃ្លីបវីដេអូ នៃការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនិងការរឹតបន្ដឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន..!។
ដោយការស៊ែរបន្តនោះលោក ម៉ក់ ធារី បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា«មកដកក្បាលអា៣នាក់នៅខេត្តរតនគិរី និងអា២នាក់នៅស្ទឹងត្រែង ចោលផង! ទុកអាកាសែតប្តូរបាយ នាំចង្រៃសង្គម»។
-បន្ទាប់ពីឃើញសំណេរប្រមាថតិះដៀលបែបនេះ ស្រាប់តែបងប្អូនអ្នកកាសែតជាច្រើន បានខឹងសម្បារជាខ្លាំង និងបញ្ចេញប្រតិកម្ម វែកញែកតាមបណ្ដាញសង្គម…!។
-ជាមួយគ្នានោះ នៅថ្ងៃទី២២.០៧.២០២៤ លោក ម៉ក់ ធារី បានធ្វើរបាយការណ៍ បំភ្លឺជូនមន្ទីរអប់រំយុវជន និងកីឡា ខេត្តរតគិរី ។
ដោយការបំភ្លឺនោះ លោក ម៉ក់ ធារី បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន ដែលឆេវឆាវ។
ប៉ុន្តែរូបលោក ពុំបានធ្វើការសុំទោស ចំពោះស្ថាប័នអ្នកកាសែត ឬអ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌និងវិជ្ជាជីវៈនោះទេ! ។
ជាក់ស្ដែងលោក ម៉ក់ ធារី ធ្វើការសុំទោស តែថ្នាក់ដឹកនាំប៉ុណ្ណោះ! ។
ដែលជាហេតុនាំឱ្យបងប្អូនអ្នកសារព័ត៌មាន មិនស្ងប់ចិត្ត នឹងខឹងសម្បារទៅលើលោក ម៉ក់ ធារី កាន់តែខ្លាំងឡើយ..!។
ដោយថា បុគ្គល ម៉ក់ ធារី ប្រមាថមាក់ងាយអ្នកកាសែត និងស្ថាប័នព័ត៌មាន។
ដល់ពេលសុំទោស បែរជាទៅសុំទោសតែថ្នាក់ដឹកនាំទៅវិញ.ជារឿងមិនសមហេតុផល នឹងមិនអាចទទួលយកបាន..?។
ពោលគឺ ក្នុងលិខិតនោះ គ្មានពាក្យពេជន៍ ឬចំណុចណាមួយ ដែលបុគ្គល ម៉ក់ ធារី សុំទោសអ្នកកាសែត ឬស្ថាប័នព័ត៌មាននោះឡើយ..!។
ស្របពេល មន្ទីរអប់រំយុវជននិង កីឡា ខេត្តរតគិរី ក៏គ្មានការដកហូតតួនាទី ឬដាក់វិន័យឱ្យបានធ្ងន់ធ្ងរ លើបុគ្គល ម៉ក់ ធារី អ្វីដែរ! ។
ជាក់ស្ដែងមន្ទីរ គ្រាន់តែតម្រូវឱ្យបុគ្គល ម៉ក់ ធារី លុបសំណេរដែលបានប្រមាថ លើស្ថាប័នព័ត៌មានប៉ុណ្ណោះ។
-ទាក់ទិនបញ្ហានេះ អ្នកសារព័ត៌មានស្ទើរមួយប្រទេស សូមស្នើដល់ថ្នាក់ដឹកនាំខេត្តរតនគិរី ជាពិសេសឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាពិនិត្យចាត់វិធានការ ដកហូតមុខតំណែងលោក ម៉ក់ ធារី ពីនាយក«អនុវិទ្យាល័យស្រែអង្រ្គង»ដោយក្ដីអនុគ្រោះ…!។
ដោយផ្អែកថា ទង្វើប្រមាថរបស់លោក ម៉ក់ ធារី បង្ហាញពី”ចរិកពាលបាតសង្គម “មិនសមបន្តធ្វើជានាយកសាលា ហើយក៏មិនសមជាអ្នកចេះដឹង សម្រាប់ដឹកនាំ នឹងបណ្ដុះបណ្ដាល អប់រំយុវជននោះឡើយ៕