Breaking៖ លោក ភូមិថាំ វីឆាយ៉ាឆៃ បានត្រឹមអរគុណលោក ត្រាំ ដែលសម្រួលឱ្យមានបទឈប់បាញ់ ប៉ុន្តែលោកអះអាងថា ថៃចង់ពិភាក្សាទ្វេភាគីឱ្យបានឆាប់ជាមួយកម្ពុជា!

លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្ដីទីថៃ បានអះអាងពីការជួបពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

អំឡុងពេលសន្ទនា លោក Wechayachai ក៏បានព្រមព្រៀងជាមួយលោក ត្រាំ ចំពោះសំណើបទឈប់បាញ់ជាបន្ទាន់។

ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ស្ថានភាពជម្លោះកំពុងបន្ត នៅតាមព្រំដែនថៃ-ខ្មែរ។
លោក Phumtham Wechayachai បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា “នៅមុននេះ ខ្ញុំបានជួបសន្ទនាជាមួយលោកប្រធានាធិបតី Trump ដែលបានស្នើសុំឱ្យថៃ និងកម្ពុជា យល់ព្រមឱ្យបទឈប់បាញ់គ្នាជាបន្ទាន់។

ខ្ញុំបានអរគុណលោកប្រធានាធិបតី Trump ដែលបានព្រួយបារម្ភ និងបានបង្ហាញថា ថៃយល់ស្របតាមគោលការណ៍ឱ្យមានបទឈប់បាញ់គ្នា។
ទោះជាយ៉ាងណា ថៃចង់ឃើញបំណងស្មោះពីភាគីខ្មែរ. ខ្ញុំក៏បានសំណូមពរដល់លោកប្រធានាធិបតី Trump ជូនភាគីខ្មែរ ដែលថៃចង់ពិភាក្សាទ្វេភាគីឱ្យបានឆាប់ ដើម្បីនាំមកនូវវិធានការនិងនីតិវិធីសម្រាប់បទឈប់បាញ់គ្នា និងការដោះស្រាយដោយសន្តិវិធីចុងក្រោយនៃជម្លោះ។
ប្រភពពីសារព័ត៌មានThairath នៅព្រឹកទី២៧.០៧.២០២៥។

និយាយជាមួយ.លោក ភូមិថាំ វីឆាយ៉ាឆៃ បានយល់ព្រមបទឈប់បាញ់តាមសំណើលោក ត្រាំ ទៅហើយ កាលពីយប់ទី២៦.០៧.២០២៥។
ប៉ុន្តែយោធាថៃ ហាក់មិនស្ដាប់ ដោយព្រឹកទី២៧.០៧.២០២៥ ទ័ពថៃ បន្តបាញ់លើកម្ពុជាដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *