អាមេរិកនិងសម្ព័ន្ធមិត្ត និយាយថា កូរ៉េខាងជើង កំពុងលួចព័ត៌មានសម្ងាត់ពីយោធារបស់ខ្លួន!

ក្រុម hackers កូរ៉េខាងជើង បានស៊ើបការណ៍សម្ងាត់ ដើម្បីលួចព័ត៌មានសម្ងាត់យោធា ក្នុងបំណងគាំទ្រដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
-នេះជាការបញ្ជាក់ពីអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុម hackers កូរ៉េខាងជើង ដែលត្រូវបានក្រុមអ្នកជំនាញសន្តិសុខសាយប័រ ឬ cybersecurity ដាក់ឈ្មោះឱ្យថា Anadriel ឬ APT45 ត្រូវបានគេជឿជាក់ថាសិ្ថតនៅ ក្រោមការបង្គាប់បញ្ជាពីអង្គភាពស៊ើបការណ៍សម្ងាត់កូរ៉េខាងជើង ឬគេស្គាល់ថា ការិយាល័យស៊ើបការណ៍សម្ងាត់ទូទៅ (Reconnaissance General Bureau) ។
ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៥។

ដោយឡែក បើតាមសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ក្រុម hackers កូរ៉េខាងជើងនេះបានកំណត់គោលដៅ និងបានវាយប្រហារចូលប្រព័ន្ធកុំព្យូទ័រ របស់ក្រុមហ៊ុនវិស្វកម្ម ឬក្រុមហ៊ុនផលិតអាវុធជាច្រើននៅជុំវិញពិភពលោក តួយ៉ាងដូចជាក្រុមហ៊ុនផលិតរថក្រោះ នាវាមុជទឹក នាវាចម្បាំង យន្ដហោះចម្បាំង មីស៊ីល និងប្រព័ន្ធរ៉ាដាជាដើម។

ក្រុមមន្ត្រីអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ក៏បានឱ្យដឹងដែរថាជនរងគ្រោះនៃការវាយប្រហារព័ត៌មានវិទ្យា នៅក្នុងសហរដ្ឋអាមេរិក ក៏រួមមាន ផងដែរ អង្គការ NASA មូលដ្ឋានទ័ពអាកាសអាមេរិក Randolph Air Force ក្នុងរដ្ឋ Texas ព្រមទាំងមូលទ័ពអាកាស Robins Air Force ក្នុងរដ្ឋ Georgia៕

Leave a Reply

Your email address will not be published. Required fields are marked *