(សៀមរាប)៖ អាជីវករបានសម្ដែងការហួសចិត្តជាខ្លាំង ដោយលើកឡើងថា ខ្លួនទិញទឹកសុទ្ធពីឃ្លាំងនៅក្បែរព្រំដែន ដើម្បីដឹកយកមកលក់បន្ត គ្រាន់នឹងបានប្រាក់ចំណេញ សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ!។
-បែរជា ត្រូវមន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប ដេញស្ទាក់និងគាបយកលុយ ពីគាត់បានសម្រេចចំនួន៥០ម៉ឺនរៀល ទើបដោះលែងវិញ…!។
-ករណីនេះត្រូវលោក កាង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប បដិសេធចោល.ដោយថា ជារឿងយល់ច្រឡំ.!។
ពោលគឺ ឃ្លាំងទឹកសុទ្ធមួយនេះ ស្ថិតក្នុងទឹកដីខ្មែរ លក់ចែកចាយលើទីផ្សារស្រុកខ្មែរ.! ហើយបើថា ម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ យ៉ាងណានោះ ជារឿងរបស់ឃ្លាំង.!។
ខណៈខ្លួនគ្រាន់តែ ជាអាជីវករតូចតាច ដែលទិញមកលក់បន្ត ដើម្បីបានប្រាក់ចំណេញ គ្រាន់នឹងដោះស្រាយជីវភាព ក្នុងគ្រួសារប៉ុណ្ណោះ!។
ម្យ៉ាងវិញទៀត រាល់ការទិញលក់របស់គាត់ គឺមានវិក្កយបត្រ ចេញពីឃ្លាំងត្រឹមត្រូវទៀតផង.!មិនសមណាមន្ត្រីគយ ចាប់យកលុយបែបនេះឡើយ..!។
-អាជីវករបញ្ជាក់ថា៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខ្លួនបានទិញទឹកសុទ្ធម៉ាក(សិង្ហ)ពីឃ្លាំងខាងលើចំនួន៤០០យួរ។
រួចក៏ដឹកតាមរថយន្ត ក្នុងបំណងយកមកលក់ បន្តនៅផ្ទះរបស់ខ្លួនក្នុងក្រុងសៀមរាប ដូចសព្វដង…!។
មិនដូច្នេះអី ពេលដឹកមកដល់ ត្រង់ចំណុច មុខវិទ្យាល័យ សម្តេចឪ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប នៃដងលើផ្លូវជាតិលេខ៦។
ស្រាប់តែលេចមុខ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តសៀមរាប ជិៈរថយន្ត
ម៉ាក Hilux Vigo ពណ៌ស ផ្លាកលេខរដ្ឋ មកស្ទាក់ឃាត់ រថយន្តដឹកទឹកសុទ្ធរបស់ខ្លួន..!។
ដោយពេលនោះ មន្ត្រីគយ និយាយគំរាមថា ខ្ញុំឃាត់នេះគឺតាមបញ្ជាមេ នឹងតម្រូវឱ្យយករថយន្ត រួមនិងទឹកសុទ្ធទៅកន្លែង ដើម្បីធ្វើការផាកពិន័យចំនួន៤.០០០.០០០៛(បួនលានរៀល)។
ក្រោយឃាត់បានមួយសន្ទុះ មន្ត្រីគយ ក៏និយាយទៀតថា បើសម្រួលគ្នានៅទីនេះ គឺបង់ត្រឹម១.០០០.០០០៛(មួយលានរៀល)។
-ដោយសារភ័យខ្លាចរឿងចាប់យករថយន្តទៅកន្លែង.អាជីវករក៏បានតាមអង្វរ និងព្យាយាមសម្របសម្រួល សុំថ្លៃជាមួយមន្ត្រីគយ..!។
ដោយផ្អែកថា ខ្លួនពុំមែនរត់ពន្ធទំនិញ ឬដឹកទឹកសុទ្ធ គេចពន្ធពីបរទេសនោះទេ.គឺរូបគាត់ទិញទឹកសុទ្ធពីឃ្លាំងនៅកម្ពុជា និងមានវិក្កយបត្រ ថែមទៀត..!។
ក្រោយមានការជជែកសុំថ្លៃគ្នា រវាងអាជីវករនិងមន្ត្រីគយ ទម្រាំត្រូវថ្លៃគ្នាចំនួន៥០ម៉ឺនរៀល។
ភ្លាមនោះអាជីវករ ក៏បានបាញ់លុយឱ្យមន្ត្រីគយ ចំនួន៥០ម៉ឺនរៀលតាមរយៈកុងធនាគារ ABA ដែលមានមន្ត្រីគយអ្នកទទួល ឈ្មោះ KAO VISOTH ។អាជីវករបន្តថា ក្រោយខ្លួនបាញ់លុយឱ្យមន្ត្រីគយ តាមការទាមទារហើយនោះ ទើបមន្ត្រីគយ អនុញ្ញាតឱ្យគាត់ បន្តដំណើរទៅមុខទៀត…!។
អាជីវករបញ្ជាក់ទៀតថា ការបង់លុយឱ្យគយ ចំនួន៥០ម៉ឺនរៀលនេះ គឺមន្ត្រីគយ មកស្ទាក់ចាប់យកលុយឆៅៗតែម្ដង។
ដោយគ្មានវិក្កយបត្រ ចុងសន្លឹកផាកពិន័យ ឬបង់ពន្ធចូលរដ្ឋអ្វីឡើយ។
ទាំងដែលទំនិញរបស់ខ្លួន ជាទឹកសុទ្ធ ក្នុងស្រុក ដែលមានវិក្កយបត្រពីចេញដេប៉ូ ពុំមែនរត់ពន្ធពីក្រៅប្រទេសនោះឡើយ។
-ឆ្លើយតប និងការអះអាងខាងលើ លោក កាង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី២៦.០៧.២០២៤ថា ករណីខាងលើជាការយល់ច្រឡំ ពោលគឺលោក បានដោះស្រាយបញ្ចប់ហើយ.!។
-ចំពោះសំនួរថា តើមន្ត្រីក្រោមឱវាទបានយកលុយ៥០ម៉ឺនរៀល ដែរឬទេ..?។
-ត្រង់ចំណុចនេះលោក កាង លាង ក៏បានបដិសេធថា មិនមានការទទួលលុយនោះឡើយ។
-ទោះជាលោក កាង លាង បដិសេធបែបនេះក្ដី..!។
ប៉ុន្តែស្ដ្រីជាភរិយា បានអះអាងថា ការចាប់រថយន្តដឹកទឹកសុទ្ធក្នុងស្រុក កំណត់យកលុយបានសម្រេចចំនួន៥០ម៉ឺនរៀល ពីសំណាក់មន្ត្រីគយ មកលើប្ដីខ្លួន គឺជាការពិត៕