Update៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង នៅប្រទេសហ្វីលីពីន បានកើនដល់៣៤នាក់!

ប៉ូលិសបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារ ការបាក់ដី និងទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុង Gaemi នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់៣៤នាក់ហើយ ។
ខណៈដែលមនុស្សមួយចំនួន នៅតែបាត់ខ្លួន នៅក្នុងតំបន់ផ្សេងៗគ្នា។

ជនរងគ្រោះ១២នាក់ បានស្លាប់នៅក្នុងតំបន់ Calabarzon,១១ នៅ Metro Manila, ប្រាំបួន Central Luzon និង២នាក់នៅតំបន់ Bicol ។
មនុស្ស​២២​នាក់​ស្លាប់​ដោយ​លង់ទឹក​៥​នាក់​ឆ្លង​ចរន្តអគ្គិសនី​៦​នាក់ បាក់​ដី​និង​ម្នាក់​ត្រូវ​ដើមឈើ​រលំ​។

មុននេះប្រធានាធិបតី Ferdinand Marcos Jr. បានបញ្ជាឱ្យអាជ្ញាធរពន្លឿនកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់អាហារ និងជំនួយផ្សេងទៀតដល់ភូមិជនបទដាច់ស្រយាល។

មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់កណ្តាលបាននិយាយថា នៅតៃវ៉ាន់ មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ជាង៨០០នាក់ បានរងរបួស និងមនុស្សម្នាក់កំពុងបាត់ខ្លួន។
មនុស្ស​ជា​ច្រើន​នាក់​ទៀត​ត្រូវ​បាន​ផ្លាស់​ទីលំនៅ។

ចំនួនអ្នករងរបួសខ្ពស់បំផុតគឺ ២៥៩នាក់ត្រូវបានរាយការណ៍នៅក្នុងទីក្រុងកំពង់ផែ Kaohsiung បន្ទាប់មកគឺ១២៥នាក់នៅ Tainan និង១២០នៅ Taichung ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិមុននេះបាននិយាយថា ព្យុះទីហ្វុង Gaemi បានរំកិលចេញទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែអ្នកស្រុកគួរតែរក្សាការប្រុងប្រយ័ត្នចំពោះខ្យល់ និងភ្លៀង។

ព្យុះទីហ្វុងនេះ បានបោកបក់មកលើប្រទេសចិន បន្ទាប់ពីបានបង្កការបំផ្លិចបំផ្លាញនៅតៃវ៉ាន់ និងហ្វីលីពីន។
មនុស្សជាង១៥០.០០០នាក់រស់នៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍ត្រូវបានផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ដែលមានសុវត្ថិភាពជាង។

ក្រសួង​ហិរញ្ញវត្ថុ​បាន​បែងចែក​ថវិកា​ចំនួន ៩,២៦ លាន​ដុល្លារ​សម្រាប់​ជួយ​ជួសជុល​ជាបន្ទាន់ នូវ​ផ្លូវ​ដែល​ខូចខាត​ដោយ​ទឹកជំនន់៕

Leave a Reply

Your email address will not be published. Required fields are marked *