ជិៈម៉ូតូពេលយប់ បុកគោយន្តដឹកស្រូវចំពីក្រោយ បណ្តាលឱ្យដួលបោកក្បាលស្លាប់!

(ស្វាយរៀង)៖ បុរសម្នាក់បានជិៈម៉ូតូពេលយប់ ហើយបុកគោយន្តដឹកស្រូវដែលកំពុងចតក្បែរចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាម។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិកញ្ឆែត ឃុំស្វាយរំពារ ស្រុកស្វាយទាប កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ធុត សុវណ្ណបញ្ញា អាយុ២០ឆ្នាំនៅភូមិ ឃុំខាងលើ។ជនរងគ្រោះជិៈម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខស្វាយរៀង1N-0221 ម៉ូតូខូចខាតស្ទើរទាំងស្រុង។
ចំណែកអ្នកបើកបរគោយន្តឈ្មោះ រិន គា អាយុ៤១ឆ្នាំនៅភូមិថ្មី ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ប្រភពបានបន្តថា មុនកើតហេតុមានគោយន្តកែច្នៃដឹកស្រូវ បើកពីលិចទៅកើត ហើយបានឈប់ចិញ្ចើមផ្លូវ ដើម្បីលើកដាក់ស្រូវ។
ពេលនោះស្រាប់តែមានម៉ូតូខាងលើបើកមកពីក្រោយ ក៏បុកពេញទំហឹងបណ្តាលឱ្យបុរសបើកម៉ូតូស្លាប់មួយរំពេច។

បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ច បានមកពិនិត្យវាស់វែង និងយកមធ្យោបាយទាំង២គ្រឿងទៅទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *