ចាប់ខ្លួនជនសង្ស័យ៤នាក់ ករណីលួចម៉ូតូ ដោយរកឃើញកន្លែងបញ្ចាំ និងដកហូតម៉ូតូ៤៨គ្រឿង!

(ព្រះសីហនុ)៖ កម្លាំងនគរបាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា បានចេញល្បាតក្នុងមូលដ្ឋាន ដោយចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ពីបទលួចម៉ូតូ។
ក្រោយមកក៏រកឃើញកន្លែងបញ្ចាំចំនួន២កន្លែង និងដកហូតម៉ូតូ៤៨គ្រឿង ដែលម្ចាស់ទីតាំងជាជនជាតិចិន..!។

លោក តី វិសាល អធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឱ្យដឹងថាៈ ក្រោយពីមានបណ្តឹងករណីលួចម៉ូតូ កម្លាំងជំនាញចេញល្បាតបានជួបជនសង្ស័យម្នាក់ក៏ឃាត់ខ្លួនយកសាកសួ។
ជនសង្ស័យបានសារភាពថា ម៉ូតូនេះខ្លួនបានលួចក្នុងសង្កាត់លេខ៤ ហើយបន្តចាប់ខ្លួនបក្ខពួកចំនួន៣នាក់ទៀត។

ក្រោយពីមានពន្លឺនៃអំពើចោររកម្ម សមត្ថកិច្ចបន្តស្រាវជ្រាវទៅដល់កន្លែងបញ្ចាំចំនួន២ ដែលមានជនជាតិចិនជាម្ចាស់ទីតាំងនិងបានឃាត់ខ្លួន២នាក់ ហើយបានដកហូតម៉ូតូចំនួន៤៨គ្រឿង។
មកដល់ពេលនេះ ម៉ូតូដែលមានបណ្តឹងចំនួន៩គ្រឿង។បន្ទាប់មកលោកអធិការនគរបាលក៏បានសំណូមពរឱ្យប្រជាពលរដ្ឋដែលមិនបានដាក់ពាក្យបណ្តឹង និងអ្នកដែលយកមកបញ្ចាំខ្លួនឯង សូមរួសរាន់មកពិនិត្យម៉ូតូជាបន្ទាន់។

ក្នុងគ្រានោះដែរលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរការបង្ក្រាបអំពើលួច និងទទួលផលចោរកម្មនៅម្តុំបន្ទប់ជួលសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងជនជាតិចិន២នាក់ ហើយបានដកហូតម៉ូតូចំនួន៤៨គ្រឿង។
បន្ទាប់មកអភិបាលខេត្តក៏បានឧបត្ថមថវិកាចំនួន១០លានរៀលដល់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុជាការលើកទឹកចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *