ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃសៅរ៍ (២៧ កក្កដា)បាននិយាយ ថា កងកម្លាំងរបស់ខ្លួន ដណ្ដើមបានតំបន់ឡូហ្ស៊ូវ៉ាត់ស្កេ (Lozuvatske) នៅក្នុងផ្នែក ប៉ូកក្រូវស្ក៍ (Pokrovsk) នៃតំបន់ដូណិតស្ក៍ (Donetsk) របស់អ៊ុយក្រែន។
ដែលជាទីតាំងនៃសមរភូមិជួរមុខ ក្នុងសង្គ្រាមរយៈពេល២៩ខែមកនេះ..!។
អគ្គសេនាធិការរបស់អ៊ុយក្រែន មិនបានលើកឡើង ពីតំបន់តាំងលំនៅនោះក្នុងរបាយការណ៍របស់ខ្លួនទេ ។
ប៉ុន្តែបានកត់សម្គាល់ថាតំបន់ជុំវិញនោះប្រឈមនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំង។
អ្នកសរសេរប្លុកយោធា មិនផ្លូវការ បានរាយការណ៍ពីការខាតបង់យ៉ាងហោចណាស់ចំនួនពីរ ក្នុងស្រុកផ្សេងទៀតនៅក្នុងផ្នែកនៃទឹកដីនេះ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងកម្លាំង កណ្តាល របស់ខ្លួនបានដណ្តើមយកក្រុង Lozuvatske ភាគពាយព្យនៃតំបន់ Donetsk ដែលគ្រប់គ្រងដោយរុស្ស៊ី។
ក្រសួងនេះក៏បានរាយការណ៍ផងដែរថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើមូលដ្ឋានផ្សេងទៀតនៅក្នុងផ្នែកនេះ និងបានវាយបកវិញនូវការវាយប្រហារតបតរបស់អ៊ុយក្រែនចំនួនបីលើក។
ប្លុកយោធាមិនផ្លូវការដ៏ពេញនិយមរបស់អ៊ុយក្រែន ឌីបស្តេត (DeepState) មិនលើកឡើងពីក្រុង Lozuvatske នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួននោះទេ ។
ប៉ុន្តែក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បានរាយការណ៍ពីការដួលរលំនៃភូមិចំនួនពីរនៅក្នុងផ្នែកនេះគឺភូមិ ប្រូរ៉េស (Prohres) និង វ៉ូឆេ (Vovche)។
ខណៈគណនីផ្លូវការរបស់អ៊ុយក្រែនផ្សេងទៀត មិនបានធ្វើការទទួលស្គាល់ឡើយ៕