ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ការវាយបកសងសឹក របស់អ៊ីស្រាអែលមកលើតំបន់ហ្កាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ។
បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៩នាក់ទៀត និងរបួសចំនួន៩៣នាក់។
ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជា ជនជាតិប៉ាឡេស្ទីន កើនដល់៣៩.៣៦៣នាក់ និងរបួសសរុបចំនួន ៩០.៩២៣នាក់។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែលបានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន៕