ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទថា ក្មេង២នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតបានរងរបួស ក្នុងការចាក់សម្លាប់ ដោយប្រើកាំបិត នៅភាគពាយព្យនៃប្រទេសអង់គ្លេស…!។
មន្ត្រីម្នាក់បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការចាក់សម្លាប់នេះបានកើតឡើង នៅឯអចលនទ្រព្យមួយនៅផ្លូវ Hart ក្នុងទីក្រុង Southport អំឡុងពេលថ្នាក់រាំ។
ប៉ូលីស Merseyside បាននិយាយថា កុមារចំនួន៦នាក់ ក្នុងចំណោមអ្នករងរបួសទាំង៩នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែលមនុស្សពេញវ័យ២នាក់ ក៏រងរបួសធ្ងន់ធ្ងរផងដែរ។
បុរសអាយុ១៧ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ និងអំពើហិង្សា ហើយហេតុការណ៍នេះ មិនត្រូវបានគេចាត់ទុកថា ពាក់ព័ន្ធនឹងអំពើភេរវកម្មទេ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានពណ៌នាឧបទ្ទវហេតុនេះថា “គួរឱ្យរន្ធត់ និងតក់ស្លុតយ៉ាងខ្លាំង” ។
គាត់បាននិយាយនៅលើ X ថា “គំនិតរបស់ខ្ញុំ គឺជាមួយអ្នកដែលរងផលប៉ះពាល់ទាំងអស់។
ខ្ញុំសូមអរគុណប៉ូលីស និងសេវាសង្គ្រោះបន្ទាន់សម្រាប់ការឆ្លើយតបរហ័សរបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Yvette Cooper បាននិយាយនៅលើ X ថានាងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនៅ Southport ។
លោកស្រី បានបន្ថែមថា “គំនិតរបស់ខ្ញុំទាំងអស់គឺជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នកដែលរងផលប៉ះពាល់។
ខ្ញុំបាននិយាយទៅកាន់ប៉ូលីស Merseyside និងស្នងការឧក្រិដ្ឋកម្មដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់ប៉ូលីស និងអរគុណដល់សេវាសង្គ្រោះបន្ទាន់ដែលឆ្លើយតប”៕