នៅថ្ងៃពុធ ទី៣១ ខែកក្កដា បានឱ្យដឹងថា មេដឹកនាំរបស់ខ្លួន។
គឺលោក Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។
-នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហាម៉ាស់ បានសម្ដែងមរណទុក្ខចំពោះការស្លាប់របស់លោក Haniyeh។ ដែលត្រូវបានសម្លាប់ ដោយការវាយឆ្មក់របស់ពួក Zionist អ៊ីស្រាអែល លើគេហដ្ឋានរបស់លោក ក្នុងទីក្រុងតេហេរ៉ង់។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា៖ លោក Haniyeh បានសម្លាប់នៅក្នុងការវាយប្រហារ មួយរបស់ពួក Zionist លើទីស្នាក់ការរបស់លោកក្នុងទីក្រុងតេហេរ៉ង់ ។
បន្ទាប់ពីលោកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក Masoud Pezeshkian។
ព្រមពេលជាមួយគ្នា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានទទួលស្គាល់នៅថ្ងៃពុធនេះដែរថាមេដឹកនាំក្រុមហាម៉ាស់រូបនេះ ត្រូវបានសម្លាប់ក្នុងទីក្រុងតេហេរ៉ង់ រួមជាមួយ អង្គរក្សម្នាក់របស់លោក។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានគូសបញ្ជាក់ដូច្នេះថា គេហដ្ឋានរបស់របស់លោក Ismail Haniyeh ប្រមុខការិយាល័យនយោបាយរបស់ ចលនាតស៊ូអ៊ីស្លាមហាម៉ាស់ រងការវាយប្រហារក្នុងទីក្រុងតេហេរ៉ង់ ។
ដោយបណ្ដាលឱ្យរូបលោក និងមនុស្សម្នាក់ក្នុងចំណោមអង្គរក្សរបស់លោកបានស្លាប់។
ករណីនេះ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយនៅឡើយទេ។
ចំណែកឯ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់ថា មូលហេតុស្លាប់របស់លោក Haniyeh កំពុងស្ថិតក្រោមការស៊ីបអង្កេត ហើយអាចនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ៕