នៅថ្ងៃទី២៦ ខែសីហា លោកបណ្ឌិត Pål Jonson រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងស៊ុយអែត និងថៃ បន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Gripen។
ប្រភពពីkhaosod។
លោកបណ្ឌិត Jonson បានសង្កត់ធ្ងន់ពីទំនាក់ទំនងកាន់តែស៊ីជម្រៅ បន្ទាប់ពីកិច្ចព្រមព្រៀងសហប្រតិបត្តិការចុងក្រោយ ត្រូវបានចុះហត្ថលេខា និងផ្តល់យោបល់លើការប្រើប្រាស់យន្តហោះចម្បាំង Gripen ក្នុងអំឡុងពេលជម្លោះព្រំដែនថៃ និងកម្ពុជានាពេលថ្មីៗនេះ។
លោក Jonson និយាយថា៖ កិច្ចព្រមព្រៀងចុងក្រោយបំផុត ធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងស៊ុយអែត និងថៃកាន់តែស៊ីជម្រៅ។
លោកថា ខ្ញុំមាន មោទនភាពណាស់ ដែល យើងមានជនជាតិថៃ ជាង៨ម៉ឺន នាក់ រស់នៅប្រទេសស៊ុយអែត ជាង ២ម៉ឺន នាក់ធ្វើដំណើរទៅប្រទេស
ថៃ ជារៀងរាល់ឆ្នាំដូច្នេះវាជាធម្មជាតិសម្រាប់យើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពាររបស់យើង។
រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ប្រយោជន៍ដល់សង្គមថៃ កាន់តែទូលំទូលាយ លើសពីវិមាត្រសន្តិសុខ គាត់និយាយថា ខ្ញុំគិតថាកិច្ចសហប្រតិបត្តិការនេះ ក៏នឹងផ្តល់ប្រយោជន៍ដល់សង្គមថៃមួយផងដែរ ព្រោះកញ្ចប់សំណងពី Saab (ក្រុមហ៊ុនផលិត Gripen) នឹងមានន័យថា ការវិនិយោគលើវិស័យអប់រំ ស្រាវជ្រាវ និងអភិវឌ្ឍន៍ និងវិស័យកសិកម្មរបស់ប្រទេសថៃ។
ពេលសួរអ្នកកាសែត ពីការប្រើប្រាស់យន្តហោះចម្បាំង Gripen របស់ថៃ ក្នុងកំឡុងពេលជម្លោះកម្ពុជា លោកបណ្ឌិត Jonson ឆ្លើយតបច្បាស់ៗថា៖ (ថៃ) មានសិទ្ធិប្រើ Gripen ក្រោមច្បាប់អន្តរជាតិ ដើម្បីការពារខ្លួន។
ជាការពិតណាស់ នោះគឺជាជម្រើសរបស់អ្នក អោយតែអ្នកប្រើវាស្របតាមធម្មនុញ្ញ UN និងច្បាប់អន្តរជាតិ។
លើសពីនេះ លោកបណ្ឌិត Jonson បានបញ្ចេញមតិថា ភាគីថៃ និងខ្មែរ បានខិតខំប្រឹងប្រែងកាត់បន្ថយស្ថានការណ៍ និងសម្តែងការពេញចិត្តចំពោះការបង្កើតគណៈកម្មការរួម និងការចូលរួមរបស់អ្នកសង្កេតការណ៍ពីអាស៊ាន ដែលជាការផ្តល់ប្រយោជន៍ដ៏ល្អបំផុតរបស់ប្រជាជននៃប្រជាជាតិទាំងពីរ។
ជាការពិតណាស់ ប្រទេសថៃ ដូចប្រទេសណា មានសិទ្ធិការពារខ្លួន ហើយយើងគោរពនោះ” លោកបណ្ឌិត Jonson ត្រូវបានបញ្ចប់៕