ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ពិធីបុណ្យសពលោក Ismail Haniyeh ដែលជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន ។
បានចាប់ផ្តើមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ដោយមានមនុស្ស និងមន្ត្រីជាច្រើនចូលរួម ពហរមទាំងប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានចេញផ្សាយវីដេអូខ្លីមួយ នៃពិធីបុណ្យសព ដែលបង្ហាញពីឥស្សរជនកំពូល របស់ហាម៉ាស់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei នឹងដឹកនាំការបួងសួងបុណ្យសព។
នៅព្រឹកថ្ងៃពុធ ក្រុមហាម៉ាស់ និងអ៊ីរ៉ង់ បានប្រកាសពីការធ្វើឃាតលោក Haniyeh នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅលើលំនៅដ្ឋានរបស់គាត់ក្នុងទីក្រុង Tehran មួយថ្ងៃបន្ទាប់ពីគាត់ បានចូលរួមពិធីសម្ពោធប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ។
ទោះបីជាអ៊ីស្រាអែល បានរក្សាភាពស្ងៀមស្ងាត់អំពីការស្លាប់របស់ Haniyeh ក៏ដោយ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានចង្អុលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ Tel Aviv ក្នុងការធ្វើឃាតរបស់គាត់។
អ៊ីស្រាអែល ដែលបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមតស៊ូប៉ាឡេស្ទីន ហាម៉ាស់៕