អាជ្ញាធរបានបញ្ជាក់កាលពីថ្ងៃអង្គារទី៧ខែតុលា ថាអភិបាលក្រុងទើបជាប់ឆ្នោតថ្មីម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារគេចាក់នឹងកាំបិតនៅភាគពាយ័ព្យប្រទេសអាល្លឺម៉ង់។
ប្រភពពីសារព័ត៌មានAnadolu Agency។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខថា Iris Stalzer ដែលត្រូវបានជ្រើសរើសជាអភិបាលក្រុង Herdecke កាលពីចុងខែមុន ត្រូវបានរកឃើញថាមានរបួសធ្ងន់ធ្ងរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NDR បានឱ្យដឹងថា អ្នកនយោបាយសង្គមប្រជាធិបតេយ្យត្រូវបានវាយប្រហារដោយជនមិនស្គាល់មុខ។
ប៉ូលិសបាននិយាយថាពួកគេកំពុងតាមរកជនសង្ស័យ៕