(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បរទេសនានា កុំចោទរាជរដ្ឋាភិបាលកម្ពុជាថា ផ្តាច់ការនៅពេលចាត់វិធានការច្បាប់ចំពោះអ្នកញុះញង់បំភ្លៃរឿង គម្រោង CLV ពីព្រោះថា រាជរដ្ឋាភិបាល ត្រូវតែការពារប្រទេសកុំឱ្យ មានអស្ថិរភាព ដើម្បីការពារផលប្រយោជន៍ របស់ប្រជាជនកម្ពុជាទាំងមូល..!។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនអាចឱ្យប្រជាជនកម្ពុជា១៧លាននាក់ ក្លាយទៅជាជនរងគ្រោះដែលកើតឡើងដោយសារជនមួយក្តាប់តូចដែលបានញុះញង់នាំឱ្យកើតមានបាតុកម្មដូចប្រទេសបង់ក្លាដេសនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ហេតុការណ៍ចលាចលដែលកើតឡើងនៅប្រទេសបង់ក្លេសដេស កើតឡើងដោយសារមនុស្សមួយចំនួនតូច ប៉ុន្តែអ្នកដែលរងគ្រោះស្លាប់បាត់បង់ជីវិត និងរងរបួសគឺប្រជាជនតែម្តង ជាពិសេសគឺប៉ះពាល់ដល់សេដ្ឋកិច្ចបង់ក្លាដេសង ដែលហេតុការណ៍ទាំងអស់នេះ យើងមិនចង់ជួបនោះទេ៕