សម្តេចធិបតី សូមកុំជឿតាមការឃោសនាដែលថា កម្ពុជាកាត់ខេត្តចំនួន៤ឱ្យបរទេស!

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសមាគមឧកញ៉ាកម្ពុជា និងអ្នកអភិវឌ្ឍន៍លំនៅឋាន នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនទៅចោលខេត្តទាំង៤ ហើយបងប្អូនដែលព្រួយបារម្ភថា កម្ពុជានឹងធ្វើឱ្យបាត់ខេត្តនេះនៅអនាគត សូមកុំជឿតាមការឃោសនាប្រឌិត។
សូមទុកចិត្តរាជរដ្ឋាភិបាល និងរួមគ្នាជួយជំរុញកសាងខេត្តយើងទាំងអស់ នៅភូមិភាគឥសានអោយកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចធិបតី បានថ្លែងបន្តថា ការបោះបង្គោល និងធ្វើផ្លូវក្រវ៉ាត់ព្រំដែនគឺដើម្បីអោយប្រជាពលរដ្ឋខ្មែរប្រើ ពោលគឺការកសាងផ្លូវអោយកូនខ្មែអាចទៅដល់ ទៅមើលតែម្តង និងដើម្បីអោយអ្នកវិនិយោគកម្ពុជាអាចទៅវិនិយោគនៅតំបន់ព្រំដែន ដើម្បីបង្កើតសេដ្ឋកិច្ចនៅទីនោះ និងជួយគ្នាការពារទឹកដីយើង៕

Leave a Reply

Your email address will not be published. Required fields are marked *