អាមេរិក អាចនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបានដាក់ពង្រាយ!

លោក Vipin Narang ឧបការីការពារជាតិស្តីទី របស់សហរដ្ឋអាមេរិក ទទួលបន្ទុកគោលនយោបាយអវកាស បាននិយាយថា អាមេរិក អាចនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយ ប៉ុន្តែបញ្ហានេះ គឺប្រធានាធិបតី ជាអ្នកសម្រេច…!។

-មន្ត្រីអាមេរិករូបនេះ ថ្លែងថា អវត្តមាននៃការផ្លាស់ប្តូរអាវុធនុយ​ក្លេ​អ៊ែរ របស់ប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី ។
យើងអាចឈានដល់ចំណុចមួយ ដែលការផ្លាស់ប្តូរទំហំ ឬទីតាំងឈរជើងរបស់កងកម្លាំងដែលដាក់ពង្រាយបច្ចុប្បន្នរបស់យើង គឺជាការចាំបាច់។

លោក បាននិយាយនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា៖ វាមិនចាំបាច់ក្នុងការបង្កើនទំហំស្តុកនៅឡើយទេ ។
ប៉ុន្តែការកែតម្រូវទៅលើចំនួននៃសមត្ថភាពដែលបានដាក់ពង្រាយ អាចជាការចាំបាច់ ប្រសិនបើសត្រូវរបស់យើង បន្តដើរតាមផ្លូវបច្ចុប្បន្នរបស់ពួកគេនោះ។

លោក Narang បានបន្ថែមថា៖ មានតែប្រធានាធិបតីទេដែលអាចធ្វើការសម្រេចចិត្តនោះបាន ហើយការផ្លាស់ប្តូរនេះ នឹងមានន័យថា គាត់បានសន្និដ្ឋានថា ការផ្លាស់ប្តូរបែបនេះ គឺចាំបាច់ ដើម្បីរារាំងសត្រូវ ការ​ពារសហរដ្ឋអាមេរិក និងបំពេញកាតព្វកិច្ចរបស់យើង ចំពោះសម្ព័ន្ធមិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *