(ស្វាយរៀង)៖ អាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនតំបន់ដូង”ស្ថិតនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង!។
បានត្អូញត្អែរគ្រប់ៗគ្នាថា សព្វថ្ងៃនេះពិបាកណាស់ រកប្រាក់ចំណេញលែងបានហើយ.!។
ព្រោះសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនមួយនេះ កំណត់យកលុយច្រើនពេក..!។
-ករណីនេះពុំមានការ បកស្រាយបំភ្លឺពីមន្ត្រីគយ ដែលរងការចោទប្រកាន់នោះឡើយ..។
ជុំវិញរឿងរ៉ាវមួយនេះ នៅថ្ងៃទី០៣.០៨.២០២៤ អាជីវករអ្នកដឹកទំនិញ លួសសំណាញ់គ្រឿងដែក ពីវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនខាងលើ…!។
ដោយប្រើរថយន្តចំណុះ ៥តោន បានអះអាងថា ខ្លួនដឹក១ជើង បង់លុយឱ្យស្នាក់ការត្រួតពិនិត្យចំនួន៤ម៉ឺនរៀលជាកំហិត!.បង់ឱ្យការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនតំបន់ដូង ចំនួន១០ម៉ឺនរៀល.បង់ឱ្យគយសាខាខេត្ត ដែលដាក់(កុងត្រូល)ចម្ងាយពីព្រំដែនប្រហែល៤០០ម៉ែត្រ ចំនួន១០ម៉ឺនរៀលទៀត និងបង់ឱ្យអ្នកពាក់ព័ន្ធជាបន្តបន្ទាប់.សរុបអស់ជាង៣០ម៉ឺនរៀលក្នុង១ជើង…!។
-អាជីវករបញ្ជាក់ថា រាល់ការបង់លុយទាំងនេះ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹក បង់ពន្ធចូលរដ្ឋអ្វីឡើយ…!។
-រីឯអ្នកបើករ៉ឺម៉ក ដឹកទំនិញគ្រឿងជ័រ និងអីវ៉ាន់ចាប់ហួយ ក៏បានអះអាងដែរថា ខ្លួនដឹក១ជើងៗ បង់លុយអស់ជិត១.០០០.០០០រៀល(មួយលានរៀល)។
ក្នុងនោះ បង់ឱ្យការិយាល័យគយច្រកទ្វារ ចំនួន៧០ម៉ឺនរៀល ក្នុង១ជើង សម្រាប់ការចេញវិក្កយបត្រ បង់ពន្ធនាំចូល លើមុខទំនិញមួយផ្នែកតូច ដើម្បីបង្គ្រប់កិច្ច..!។
ជាក់ស្ដែង បើអត់វិក្កយបត្រ នាំចូល គឺបង់ឱ្យគយ ច្រកទ្វារព្រំដែន ចំនួន៤៥០.០០០រៀល ក្នុង១ជើង រួចបន្តបង់ឱ្យស្នាក់ការត្រួតពិនិត្យ រួមនិងគយសាខាខេត្ត.ជាបន្តបន្ទាប់ សរុប អស់ជិត១លានរៀល ក្នុង១ជើងៗយ៉ាងទៀងទាត់!។
-ចំណែកម្ចាស់រថយន្ត”វេអង”ដឹកដំឡូងមីទៅលក់នៅប្រទេសវៀតណាម ក៏បានបញ្ជាក់ដែរថា ខ្លួនដឹកដំឡូង១ជើង បង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនមួយនេះ អស់ចំនួន១២៥.០០០រៀល ជាកំហិត!។
ដោយឡែក អ្នកដឹកទឹកកក ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូខ្នាតតូច បានលើកឡើងថា ប្រសិនបើខ្លួន ដឹកទឹកកក ហើយមានដាក់ទំនិញពីលើរ៉ឺម៉កតិចតួច..។
គឺក្នុង១ជើងៗ បង់អស់ចាប់៤ម៉ឺនរៀលទៅ៥ម៉ឺនរៀល ក្នុងនោះ បង់លុយឱ្យស្នាក់ការ ចំនួន១ម៉ឺនរៀល បង់ឱ្យគយច្រកទ្វារ ចំនួន១ម៉ឺនរៀល បង់ឱ្យគយសាខាខេត្តស្វាយរៀង ចំនួន១ម៉ឺនរៀល និងបង់ឱ្យអ្នកពាក់ព័ន្ធមួយចំនួនទៀត…!។
ប្រភពដដែលបន្តថា បើសិនខ្លួន ដឹកទឹកកកតែមួយមុខ ដោយពុំមានបន្ថែមទំនិញ ពីលើរ៉ឺម៉កនោះទេ គឺបង់ក្នុង១កន្លែងៗចំនួន៥.០០០រៀលប៉ុណ្ណោះ…!។
-អាជីវករ ដែលដឹកគ្រឿងសំណង់ ពីវៀតណាម ចូលមកកម្ពុជា បានបញ្ជាក់ថា រូបគាត់ដឹក១ជើងៗ។
គឺបង់លុយឱ្យការិយល័យ គយច្រកទ្វារ ចំនួន២០ម៉ឺនរៀលជាកំហិត ដោយពុំមានវិក្កយបត្រ បង់ពន្ធនាំចូល…!។
បង់ឱ្យស្នាក់ការត្រួតពិនិត្យចំនួន២ម៉ឺនរៀល និងបន្តបង់ឱ្យគយសាខាខេត្ត ដែលដាក់(កុងត្រូល)ត្រង់ចំណុចខាងលើ ចំនួន២០ម៉ឺនរៀលទៀត មិនតែប៉ុណ្ណោះ ខ្លួនក៏ត្រូវបង់ឱ្យមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត.សរុប១ជើងអស់ជាង៦០ម៉ឺនរៀលឯណោះ។
-រាល់ការចោទប្រកាន់ខាងលើ នៅរសៀលទី០៣.០៨.២០២៤«ដើមរាំង»បានសុំការបំភ្លឺពីលោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ដោយលោកនិយាយយ៉ាងខ្លីថា ប្អូនសួរទៅ តើមន្ត្រីគយមួយណា អ្នកយកលុយ…?។
ខណៈអំពើពុករលួយ.សូកប៉ាន់និង ការកំណត់យកលុយ ពីអ្នករត់ពន្ធទំនិញក្រៅផ្លូវការ ក៏ជាផ្នែកមួយ ដែលបណ្ដាលឱ្យ រាំងស្ទះដល់ការអភិវឌ្ឍន៍ ប្រទេសជាតិផងដែរ៕