Update៖ មេដឹកនាំប្រទេសជាច្រើន ណែនាំពលរដ្ឋខ្លួន ឱ្យចាកចេញពីលីបង់!

បណ្ដាប្រទេសជាច្រើន ក្នុងនោះក៏មានអាមេរិក អង់គ្លេស ស៊ុយអែត និងហ្ស៊កដានី បានណែនាំពលរដ្ឋរបស់ពួកគេ ឱ្យចាកចេញពីប្រទេសលីបង់ ។
ស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់…!។

កាលពីថ្ងៃសៅរ៍ ស្ថានទូតអាមេរិកប្រចាំប្រទេសលីបង់ បានចេញសេចក្តីថ្លែងការណ៍មួយ។
ដោយជំរុញពលរដ្ឋអាមេរិកឲ្យចាកចេញពីប្រទេសលីបង់។

ស្ថានទូតអាមេរិក ក៏បានណែនាំដល់ពលរដ្ឋអាមេរិក ដែលមិនមានគម្រោងចាកចេញពីប្រទេសលីបង់ រៀបចំផែនការសង្គ្រោះបន្ទាន់។
សម្រាប់គ្រាអាសន្ន និងត្រៀមខ្លួនសម្រាប់ការបន្តរយៈពេលស្នាក់នៅក្នុងមូលដ្ឋាន។

នៅថ្ងៃដដែល ការិយាល័យបរទេសរបស់អង់គ្លេស បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដោយជំរុញឱ្យពលរដ្ឋអង់គ្លេសចាកចេញពីប្រទេសលីបង់ជាបន្ទាន់ នៅពេលដែលការដឹកជញ្ជូនពាណិជ្ជកម្មនៅតែដំណើរការ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Lammy បាននិយាយថា ស្ថានភាពក្នុងតំបន់បច្ចុប្បន្នមានភាពតានតឹងខ្លាំង ដោយតម្រូវឱ្យពលរដ្ឋអង់គ្លេស ចាកចេញឥឡូវនេះ ។

រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោក ថូបាយអើស ប៊ៀល ស្ត្រូម (Tobias Billstrom)បាននិយាយកាលពីថ្ងៃសៅរ៍ថា ដោយសារតែភាពតានតឹងកាន់តែខ្លាំងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្រសួងការបរទេសស៊ុយអែត បានសម្រេចបិទស្ថានទូតរបស់ខ្លួនជាបណ្តោះអាសន្ននៅទីក្រុងបេរូត៕

Leave a Reply

Your email address will not be published. Required fields are marked *