Update៖ អ៊ុយក្រែនថា ខ្លួនបាញ់ពន្លិចនាវាមុជទឹករបស់រុស្ស៊ី នៅតំបន់គ្រីម៉េ!

យោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយប្រហារ និងបំផ្លាញនាវាមុជទឹករុស្ស៊ី ។
ខណៈនាវានោះ កំពុងបោះយុថ្កាចតនៅកំពង់ផែ ក្នុងឧបទ្វីបគ្រីម៉េ (Crimea) ដែលកាន់កាប់ដោយរុស្ស៊ី…!។

អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាមុជទឹក Rostov-on-Don ជានាវាមុជទឹកប្រយុទ្ធប្រើម៉ាស៊ូត ដែលបានបើកដំណើរការក្នុងឆ្នាំ ២០១៤។
បានលិចបន្ទាប់ពីត្រូវបានវាយប្រហារដោយមីស៊ីលលើទីក្រុងកំពង់ផែ Sevastopol កាលពីថ្ងៃសុក្រ។

នាវាមុជទឹកមួយក្នុងចំណោមនាវាមុជទឹកចំនួនបួន ដែលដំណើរការដោយកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីដែលមានសមត្ថភាពបាញ់មីស៊ីលតម្រង់គោលដៅ កាលីប ( Kalibr) ក្រសួងការពារជាតិរុស្ស៊ី ពុំបានធ្វើអត្ថាធិប្បាយទេ។

មន្ត្រីនៅទីក្រុង Kyiv បាននិយាយថា ការវាយប្រហារក៏បានបំផ្លាញប្រព័ន្ធការពារដែនអាកាស S-400 ចំនួនបួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *